សមាជិកសភាអាមេរិករូបត្រូវស្នាក់នៅដាច់ដោយឡែកពីគេ បន្ទាប់ពីប្រាស្រ័យទាក់ទងជាមួយអ្នកផ្ទុកវីរុស COVID-19

សហរដ្ឋអាមេរិក៖ សមាជិកសភាតំណាងរាស្រ្ត លោក ផូល ហ្គោសារ និង សមា ជិកព្រឹទ្ធសភាលោក ថេដ គ្រូស នឹងត្រូវអនុវត្តវិធានការនៅដាច់ដោយឡែកពីគេដោយខ្លួនឯង ក្រោយធ្លាប់បានទាក់ទងជាមួយមនុស្សម្នាក់ ដែលមានផ្ទុកមេរោគ COVID-19 ក្នុងសន្និសីទមួយដែលបានធ្វើឡើងកាលពីចុងខែកុម្ភៈកន្លងមកនេះ ។

លោក ហ្គោសារ បានបញ្ជាក់ថា លោកនឹងនឹងស្នាក់នៅក្នុងផ្ទះ ដែលស្ថិតក្នុងរដ្ឋ អារីហ្សូណា រយៈពេល១៤ថ្ងៃ បន្ទាប់ពីបានប្រាស្រ័យទាក់ទងជាមួយអ្នកដែលមានផ្ទុកវីរុស COVID-19 ហើយសម្រាប់លោក គ្រូស វិញក៏បានបញ្ជាក់ដែរថា លោកនឹងស្នាក់នៅក្នុងផ្ទះក្នុងរដ្ឋ តិចសាស់ ដូចគ្នាផងដែរ ។

សូមបញ្ជាក់ថា តួលេខសរុបនៃមនុស្សឆ្លងមេរោគ COVID-19 នៅទូទាំងសហរដ្ឋអាមេរិកបន្តកើនឡើងដល់៥២១នាក់ ក្នុងនោះមានអ្នកជំងឺ២១នាក់បានស្លាប់ ខណៈជម្ងឺរលាកសួតដ៏សាហាវនេះ កំពុងរាលដាលក្នុងរដ្ឋចំនួន៣៣ និងរដ្ឋធានីវ៉ាស៊ីនតោនផងដែរ នេះបើតាមមជ្ឈមណ្ឌលប្រយុទ្ធនឹងជំងឺឆ្លង (CDC) របស់សហរដ្ឋអាមេរិកនៅថ្ងៃទី០៩ ខែមិនា ឆ្នាំ២០២០ ៕ធ.ដ

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner