កូរ៉េខាងជើងរិះគន់ក្រុមប្រទេសអឺរ៉ុប ដែលជាសមាជិកក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ចំពោះការគិតមិនច្បាស់អំពីការបាញ់មីស៊ីលរបស់ខ្លួន

កូរ៉េខាងជើង៖ កូរ៉េខាងជើងនៅថ្ងៃទី០៨ ខែមិនានេះ បានរិះគន់ក្រុមប្រទេសអឺរ៉ុបចំនួន០៥ ជុំវិញការបង្កឧបសគ្គជាមួយការបាញ់សាកល្បងមីស៊ីលរបស់ខ្លួន កាលពីពេលថ្មីៗនេះ ដោយទីក្រុងព្យុងយ៉ាងបានព្រមានអំពីអាកប្បរិយាមិនប្រយ័ត្នប្រយែងបែបនេះថា អាចនឹងទទួលប្រតិកម្មសំខាន់ផ្សេងទៀតជាក់ជាមិនខាន ។

ប្រតិកម្មរបស់កូរ៉េខាងជើងខាងលើនេះ បានកើតមានឡើងក្រោយបែលហ្ស៊ិក អង់ គ្លេស អេស្តូនី បារាំង និងអាល្លឺម៉ង់ ដែលជាប្រទេសសមាជិកក្រុមប្រឹក្សាសន្តិសុខ អង្គការសហប្រជាជាតិបានចេញសេចក្តីថ្លែងការណ៍រួមមួយ ដោយបានហៅការបាញ់តេស្តមីស៊ីល០២គ្រាប់របស់កូរ៉េខាងជើងថា គឺជាការបង្កហេតុមួយដែលបានបំពានសេចក្តីសម្រេចរបស់អង្គការសហប្រជាជាតិ ។

អ្នកនាំពាក្យក្រសួងការបរទេសកូរ៉េខាងជើង បានថ្លែងនៅក្នុងសេចក្តីថ្លែងការណ៍ថា ការបាញ់មីស៊ីល គឺជាផ្នែកនៃការធ្វើសមយុទ្ធតាមទម្លាប់យោធារបស់យើង និងបានបន្ថែមថា ការថ្កោលទោសការបាញ់នោះ គឺគ្មានអ្វីចម្លែកនោះទេ ហើយវាជារឿងសមហេតុផល ដែលយើងមិនអាចបោះបង់សិទ្ធិការពារខ្លួនរបស់យើងជាដាច់ខាត ៕ធ.ដ

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner