អាហ្រ្វិកខាងត្បូងប្រកាសបិទប្រទេសក្រោយទទួលរងនូវរលកទី៣នៃជំងឺកូវីដ-១៩

អត្ថបទដោយ៖
ហេង វណ្ណា

ដោយ៖សៅសម្ភស្ស

អាហ្រ្វិកខាងត្បូងបានប្រកាសបិទខ្ទប់ប្រទេសយ៉ាងហោចណាស់២សប្តាហ៍ដើម្បីប្រយុទ្ធប្រឆាំងនឹងរលកទី៣នៃជំងឺកូវីដ-១៩ដោយវ៉ារ្យ៉ង់Deltaថ្មី។ ប្រធានាធិបតី លោកCyrilRamaphosa ក្នុងសន្ទរកថាទូទាំងប្រទេសកាលពីថ្ងៃអាទិត្យកន្លងមក។

រលកទីបីបច្ចុប្បន្នកំពុងរីករាលដាលនៅតំបន់ Gauteng ដែលជាតំបន់ក្បាលម៉ាស៊ីនសេដ្ឋកិច្ចរបស់អាហ្រ្វិកខាងត្បូង។ការរឹតបន្តឹងវិធានការពារការឆ្លងជំងឺរួមមានទាំងការហាមឃាតការប្រជុំក្នុងផ្ទះនិងក្រៅផ្ទះលើកលែងតែពិធីបុណ្យសពនិងបម្រាមគោចរត្រូវបានបង្កើតឡើងចាប់ពីម៉ោង៩យប់និង៤ព្រឹកផងដែរ។

ការលក់គ្រឿងស្រវឹងក៏ត្រូវបានហាមឃាត់ខណៈពេលធ្វើដំណើរចូលនិងចេញពីតំបន់ Gauteng ដែលជាតំបន់រងគ្រោះខ្លាំងជាងគេនឹង ត្រូវហាមឃាត់ហើយភោជនីយដ្ឋាននឹងត្រូវបានអនុញ្ញាតឱ្យខ្ជប់និងដឹកជញ្ជូនតែប៉ុណ្ណោះ។ដោយឡែកសាលារៀនក៏ត្រូវបានបិទផងដែរ។

លោក Ramaphosa បាននិយាយថា៖ «យើងកំពុងស្ថិតនៅក្នុងស្ថានភាពតឹងតែងខ្លាំង ​ហើយរលកលើកនេះហាក់ ដូចជាអាក្រក់ជាង​រលកមុនៗ។ ករណីឆ្លងខ្លាំងបំផុតនៃរលកលើកនេះមើលទៅខ្ពស់ជាងរលកពីរមុនទៅទៀត ហើយរយៈពេលក៏អាចនឹងមានរយៈ​យូរជាង​រលកទាំងពីរដែរ»។

ប្រភព៖

South Africa enters strict lockdown to combat ‘extremely serious’ impact of Delta variant

https://edition.cnn.com/2021/06/28/africa/south-africa-lockdown-covid-intl/index.html

ហេង វណ្ណា
ហេង វណ្ណា
ជាអ្នកគ្រប់គ្រងព័ត៌មានពេលព្រឹក និងព័ត៌មានថ្មីទាន់ហេតុការណ៍។ ជាមួយនឹងបទពិសោធន៍ការងារលើវិស័យព័ត៌មានរយៈពេលវែង និងទំនាក់ទំនងល្អជាមួយអង្គភាព-ស្ថាប័ននានា នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner