អុកស៊ីសែនឡើងថ្លៃនៅឥណ្ឌូនេស៊ី ខណៈពេលដែលករណី​ឆ្លងកូវីដ១៩កើនឡើង

ដោយ៖សុខវេងឈាង

កាលពីថ្ងៃអង្គារទី២៩មិថុនា តម្លៃឧស្ម័នអុកស៊ីសែនបានកើនឡើងច្រើនជាងទ្វេដង នៅរដ្ឋធានីហ្សាកាតាប្រទេសឥណ្ឌូនេស៊ី ហើយអ្នកផ្គត់ផ្គង់មួយចំនួនបានរាយការណ៍ថាមានការខ្វះខាតខណៈពេលដែលករណីឆ្លងកូវីដ១៩នៅប្រទេសកើនឡើងយ៉ាងខ្លាំង។

ក្នុងរយៈពេលប៉ុន្មានថ្ងៃនេះប្រទេសឥណ្ឌូនេស៊ីបានប្រកាសផ្សាយករណីឆ្លងកូវីដ-១៩ ចំនួន២០.០០០ករណីក្នុងមួយថ្ងៃដែល​ជាកម្រិតឆ្លងខ្ពស់បំផុត​របស់ប្រទេសនេះ ពេលដែលរលកឆ្លងថ្មីជំរុញដោយវីរុសបម្លែង ថ្មីងាយចម្លងជាងមុន និងការកើនឡើង​ការចល័តមនុស្សបន្ទាប់ពីខែរ៉ាម៉ាដានរបស់សាសនិកម៉ូស្លីម។

មន្ទីរពេទ្យជាច្រើននៅតំបន់ក្រហមដែលរួមរដ្ឋធានីហ្សាកាតាគឺពេញចំណុះហើយបានចាប់ផ្ដើមបដិសេធទទួលអ្នកជំងឺថ្មី។ក្រុមគ្រួសារអ្នកជំងឺមួយចំនួនបានទៅទិញអុកស៊ីសែនដើម្បីថែទាំនៅគេហដ្ឋាន។អ្នកផ្គត់ផ្គង់អុកស៊ីសែនបានរាយការណ៍ថា​តម្លៃក្នុងមួយធុងបានកើនពី៥០ដុល្លាររហូតទៅដល់១៤០ដុល្លារ។

មន្ត្រីជាន់ខ្ពស់នៃក្រសួងសុខាភិបាលឥណ្ឌូនេស៊ី លោកស្រី SitiNadiaTarmizi បាននិយាយថា៖«មន្ទីរពេទ្យគឺពេញដោយសារ​ការកើនឡើងករណីឆ្លងបណ្ដាល​មកពីការកើនឡើងការចល័តមនុស្ស និងការបន្ធូរបន្ថយការគោរពវិធានការសុខាភិបាល​ដែលកាន់តែពិបាកជាងមុនដោយសារវីរុសបម្លែងប្រភេទDelta»។

ការរីករាលដាលវីរុសកូរ៉ូណាបម្លែងDelta បានធ្វើឱ្យមានព្រួយបារម្ភអំពីការកើតឡើងវិបត្តិដ៏ធំមួយនៅឥណ្ឌូនេស៊ី​ហើយជាប្រទេស​មានចំនួនប្រជាជនច្រើនជាងគេលំដាប់ទីបួន ក្នុងពិភពលោកហើយអាចមានទំហំផលប៉ះពាល់​ដូចនៅប្រទេសឥណ្ឌា​ដែលជាកន្លែង​រកឃើញវីរុស​បម្លែងនេះជាលើកដំបូង។ កាលពីថ្ងៃអង្គារប្រទេសឥណ្ឌូនេស៊ីបានរកឃើញករណី ឆ្លងថ្មីចំនួន២០,៥៦៧ និងមានការស្លាប់៤៦៣ ធ្វើឲ្យចំនួនសរុបកើនដល់២.១៥៦.៤៦៥ករណី និងស្លាប់ចំនួន៥៨,០២៤៕

Source:https://www.reuters.com/world/asia-pacific/indonesias-covid-19-situation-nears-catastrophe-red-cross-2021-06-29/

ហេង វណ្ណា
ហេង វណ្ណា
ជាអ្នកគ្រប់គ្រងព័ត៌មានពេលព្រឹក និងព័ត៌មានថ្មីទាន់ហេតុការណ៍។ ជាមួយនឹងបទពិសោធន៍ការងារលើវិស័យព័ត៌មានរយៈពេលវែង និងទំនាក់ទំនងល្អជាមួយអង្គភាព-ស្ថាប័ននានា នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner