មូលនិធិសប្បុរសធម៌ព្រីនស៍ (Prince Charitable Foundation) ប្រកាសពីការឧបត្ថម្ភដល់កម្មវិធីត្រៀមរៀបចំអាជីពការងារ
មូលនិធិសប្បុរសធម៌ព្រីនស៍ (Prince Charitable Foundation) ជាផ្នែកមួយដែលធ្វើការលើសកម្មភាពសប្បុរសធម៌របស់ ព្រីនស៍ ហូលឌីង គ្រុប មានសេចក្តីសោមនស្សរីករាយដែលបានប្រកាសថាខ្លួនបានឧបត្ថម្ភដល់កម្មវិធីត្រៀមរៀបចំអាជីពការងារនៅឆ្នាំនេះ ដែលដឹកនាំរៀបចំដោយអង្គការ Caring for Cambodia (CFC) ដែលជាអង្គការក្រៅរដ្ឋាភិបាលផ្តោតលើការអប់រំ និងទទួលបានការគាំទ្រពីក្រសួងអប់រំយុវជន និងកីឡា។ កម្មវិធីត្រៀមរៀបចំអាជីពការងារផ្តល់អត្ថប្រយោជន៍ដោយផ្ទាល់ជូនដល់សិស្សចំនួន ៣,១៦០នាក់ ចាប់ពីថ្នាក់ទី១០ ដល់ទី១២ ទៅកាន់វិទ្យាល័យចំនួន២កន្លែង របស់អង្គការ ស៊ីអេហ្វស៊ី (CFC)។
អ្នកនាង Pan Phoungdavin ប្រធានគ្រប់គ្រង់ផ្នែកធនធានមនុស្សនៃក្រុមហ៊ុន ព្រីនស៍ ហូលឌីង គ្រុប នាពេលថ្មីៗនេះបានចូលរួមនៅក្នុងពិព័រណ៍អាជីពការងារដែលប្រារព្ធតាមប្រព័ន្ធអនឡាញរបស់អង្គការ ស៊ីអេហ្វស៊ី ហើយបានចែករំលែកនូវការយល់ដឹងរបស់គាត់ អំពីឱកាសនៃអាជីពការងារក្នុងកំឡុងពេលនៃការរីករាលដាលនៃជម្ងឺកូវីដ-១៩ និងបាននិយាយអំពីមូលហេតុដែលក្រុមហ៊ុនព្រីនស៍ ហូលឌីង គ្រុប នៅតែបន្តកិច្ចខិតខំប្រឹងប្រែងរបស់ខ្លួនក្នុងការជ្រើសរើស និងអភិវឌ្ឍន៍នូវទេពកោសល្យក្នុងតំបន់ បើទោះបីជាមានបញ្ហាប្រឈមកើតឡើងពាក់ព័ន្ធនឹងរោគរាតត្បាតនេះក៏ដោយ។
សាលារៀនរបស់អង្គការ ស៊ីអេហ្វស៊ី គឺជាសាលាមួយដែលបានជ្រើសរើសក្នុងចំណោមសាលាមួយចំនួននៅក្នុងប្រទេស ដែលជួយរៀបចំសិស្សានុសិស្សឱ្យបានរៀននូវជំនាញដែលចាំបាច់នានាដើម្បីធ្វើការនៅក្នុងវិស័យកំពុងរីកចម្រើនមួយចំនួននៅកម្ពុជា និងក្នុងតំបន់ទាំងមូល។ សិស្សានុសិស្សដែលបាននឹងកំពុងបញ្ចប់ការសិក្សាពីសាលារៀនរបស់អង្គការ ស៊ីអេហ្វស៊ី មានឱកាសច្រើនជាងសិស្សានុសិស្សដទៃទៀតចំនួន១៨ ដងបើធៀបនឹងមធ្យមភាគថ្នាក់ជាតិក្នុងការចុះឈ្មោះចូលរៀននៅតាមបណ្តាសាកលវិទ្យាល័យនានា ។
ពិព័រណ៍អាជីពការងារតាមប្រព័ន្ធអនឡាញ គឺជាផ្នែកមួយនៃកម្មវិធីត្រៀមរៀបចំអាជីពការងាររបស់អង្គការ ស៊ីអេហ្វស៊ី ដែលបាននឹងកំពុងជួយដល់សិស្សានុសិស្សក្នុងការចាប់យកនិងបង្ហាញនូវជំនាញថ្មីៗរបស់ពួកគេទៅកាន់ទីផ្សារការងារ ៕ ដោយ / គ្រី សម្បត្តិ




