ខេត្តស្វាយរៀង រកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ថ្មី ចំនួន ១២៣នាក់ និងជាសះស្បើយ ៣២នាក់ ក្នុងរយៈពេល ២៤ម៉ោងចុងក្រោយ

អត្ថបទដោយ៖
ធី ដា

យោងតាមរដ្ឋបាលខេត្តការឆ្លងថ្មីទាំង១២៣នាក់រួមមាន៧១នាក់ជាកម្មករ កម្មការិនីនៅតាមរោងចក្រនានា, ២៣នាក់ជាអ្នកប៉ះពាល់នឹងអ្នកជំងឺកូវីដ១៩, ក្រៅពីនោះមាននៅស្រុករំដួល, ស្រុកកំពង់រោទិ៍, ស្រុកស្វាយជ្រំ ក្រុងបាវិត, ស្រុកចន្ទ្រា ក្រុងស្វាយរៀង។ ជាមួយគ្នានោះ នៅថ្ងៃទី៣០ មិថុនាឆ្នាំ២០២១ មានអ្នកជំងឺកូវីដ១៩ ចំនួន៣២នាក់បានជាសះស្បើយផងដែរ។ ខេត្តស្វាយរៀងមានអ្នកឆ្លងជំងឺកូវីដ-១៩សរុបចំនួន២ពាន់៤១៣នាក់, ព្យាបាលជាសះស្បើយចំនួន១ពាន់៣៨៦នាក់ និងមានអ្នកស្លាប់សារុបចំនួន២៤នាក់។

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner