ខេត្តសៀមរាប រកឃើញអ្នកវិជ្ជមានជំងឺកូវីដ-១៩ ថ្មី ៥០នាក់ និងជាសះស្បើយ ២៩នាក់ ក្នុងរយៈពេល ២៤ម៉ោងចុង ក្រោយនេះ
យោងតាមរដ្ឋបាលខេត្ត អ្នកឆ្លងថ្មីទាំងនោះ គឺជាអ្នកស្រុករស់នៅក្រុងសៀមរាប៣៩នាក់, ស្រុកប្រាសាទបាគង៤នាក់, ស្រុកបន្ទាយស្រីម្នាក់, ស្រុកសូទ្រនិគម៣នាក់, ទៅពីខេត្តកំពង់ចាមម្នាក់, មកពីខេត្តព្រះវិហារម្នាក់, មកពីខេត្តឧត្តរមានជ័យម្នាក់។ នៅថ្ងៃទី៣០មិថុនាឆ្នាំ២០២១ ខេត្តសៀមរាបមានអ្នកជំងឺកូវីដ១៩ចំនួន២៩នាក់ បានជាសះស្បើយផងដែរ។ ខេត្តសៀមរាបមាន អ្នកឆ្លងជំងឺកូវីដ-១៩សរុបចំនួន១ពាន់១៤៥នាក់, ព្យាបាលជាសះស្បើយចំនួន៤៣៦នាក់និងស្លាប់១១នាក់។
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕



