មេដឹកនាំកូរ៉េខាងជើងបានបណ្តេញមន្ត្រីជាន់ខ្ពស់ដោយមិនអនុវត្តតាមវិធានការណ៍ការពារកូវីដ-១៩
កាលពីថ្ងៃពុធ ទី៣០ មិថុនាមេដឹកនាំកំពូលកូរ៉េខាងជើងបានបណ្តេញមន្ត្រីជាន់ខ្ពស់ជាច្រើននាក់ដែលមិនបានអនុវត្តការការពារការរីករាលដាលកូវីដ-១៩ យ៉ាងតឹងរឹងរបស់កូរ៉េខាងជើងដែលជាការមិនគោរពតាមកាតព្វកិច្ច។ នេះបើយោងតាមការរាយការណ៍របស់សារព័ត៌មាន CNN ។

យោងតាមភ្នាក់ងារព័ត៌មានមជ្ឈិមកូរ៉េ (Korean Central News Agency ) ដែលគ្រប់គ្រងដោយរដ្ឋាភិបាលបាននិយាយថា រឿងនេះហាក់ដូចជាសមាជិកខ្លះនៃថ្នាក់លើនៃគណបក្សកំពុងកាន់អំណាចរបស់ប្រទេសកូរ៉េខាងជើងត្រូវបានជំនួសតំណែងដោយអ្នកផ្សេង។
រហូតមកដល់បច្ចុប្បន្ននេះ ប្រទេសកូរ៉េខាងជើងអាចការពារការផ្ទុះឡើងនៃករណីកូវីដ-១៩ ដោយសារមានវិធានការណ៍តឹងរឹង។ មេដឹកនាំកំពូលកូរ៉េខាងជើង លោក Kim Jong Un ត្រូវបានគេរាយការណ៍ថាបានសម្លាប់មនុស្សពីរនាក់កាលពីឆ្នាំមុនចំពោះបទល្មើសដែលទាក់ទងនឹងករណីកូវីដ-១៩ រួមទាំងមន្រ្តីគយដែលមិនគោរពច្បាប់នៅពេលនាំចូលទំនិញពីប្រទេសចិន។

ចាប់តាំងពីខែមករាឆ្នាំ ២០២០ ព្រំដែនប្រទេសកូរ៉េខាងជើងត្រូវបានបិទដើម្បីការពារការរីករាលដាលនៃវីរុសនេះ ទោះបីជាវាផ្តល់ផលប៉ះពាល់ដល់ការធ្វើពាណិជ្ជកម្មជាមួយទីក្រុងប៉េកាំងក៏ដោយ។