ប្រទេសចិនទទួលបានវិញ្ញាបនប័ត្របញ្ជាក់ពីករណីគ្មានជម្ងឺគ្រុនចាញ់
អត្ថបទដោយ៖
Kien Sereyvuth
កាលពីថ្ងៃពុធ ទី៣០ មិថុនាប្រទេសចិនត្រូវបានអង្គការសុខភាពពិភពលោកបញ្ជាក់ថាគ្មានជំងឺគ្រុនចាញ់ បន្ទាប់ពីមានការខិតខំប្រឹងប្រែងអស់រយៈពេល ៧០ ឆ្នាំដើម្បីលុបបំបាត់ជំងឺនេះ។

ប្រទេសចិនបានរាយការណ៍ថាមានជំងឺគ្រុនចាញ់ចំនួន ៣០ លានករណីជារៀងរាល់ឆ្នាំក្នុងទសវត្សឆ្នាំ ១៩៤០ ប៉ុន្តែក្នុងរយៈពេល ៤ ឆ្នាំជាប់ៗគ្នាចុងក្រោនេះមិនមានជម្ងឺគ្រុនចាញ់ឡើយ។
អគ្គនាយកអង្គការសុខភាពពិភពលោកលោក Tedros Adhanom Ghebreyesus បាននិយាយថា៖«យើងអបអរសាទរប្រជាជនចិនចំពោះការលុបបំបាត់ជំងឺគ្រុនចាញ់ក្នុងប្រទេស»។ លោកបានបន្តនិយាយថា ជាមួយនឹងការប្រកាសនេះប្រទេសចិនបានចូលរួមជាមួយបណ្តាប្រទេសផ្សេងទៀតដែលបង្ហាញពិភពលោកថា នាពេលអនាគតនឹងគ្មានជំងឺគ្រុនចាញ់ ហើយក៏ជាគោលដៅដែលអាចសម្រេចបាន។
បណ្តាប្រទេសដែលគ្មានករណីគ្រុនចាញ់យ៉ាងតិច ៣ ឆ្នាំជាប់គ្នាអាចដាក់ពាក្យសុំវិញ្ញាបនប័ត្រសុខភាពពិភពលោកពីស្ថានភាពគ្មានជំងឺគ្រុនចាញ់។