អ.ស.ប ជំរុញឱ្យសហរដ្ឋអាមេរិកដកទណ្ឌកម្មអ៊ីរ៉ង់ដូចដែលព្រមព្រៀងកាលពីឆ្នាំ២០១៥

អគ្គ​លេខាធិការ​អង្គការ​សហប្រជាជាតិ​ លោក​ Antonio Guterres បាន​អំពាវ​នាវ​ដល់​រដ្ឋបាលរបស់​ប្រធានាធិបតី​អាមេរិក​លោក​ Joe Biden ​ឲ្យដក​ឬ​លើក​លែង​ទណ្ឌកម្ម​ទាំង​អស់​លើ​អ៊ីរ៉ង់ដូច​ដែល​បាន​ព្រមព្រៀង​ក្រោម​កិច្ច​ព្រមព្រៀង​ឆ្នាំ​ ២០១៥ ​ក្នុង​គោល​បំណង​បញ្ឈប់ ​ក្រុង​Tehran​ ពី​ការអភិវឌ្ឍ​អាវុធ​នុយក្លេអ៊ែរ​។

នៅ​ក្នុង​របាយការណ៍​មួយ​ទៅ​កាន់​ក្រុម​ប្រឹក្សា​សន្តិ​សុខ​ សហរដ្ឋ​អាមេរិក​លោក​  Guterres​ ក៏បាន​ជំរុញ​ ឲ្យ​សហរដ្ឋ​អាមេរិក ​«បញ្ឈប់​ការ ​ទាក់ទង នឹង ​ការ​ធ្វើ​ពាណិជ្ជកម្ម​ ប្រេង​ជាមួយ​សាធារណរដ្ឋ​អ៊ីស្លាម​អ៊ីរ៉ង់​ និងបន្ត​លះ​បង់​ទាំងស្រុង​ចំពោះ​គម្រោង​មិន​រីកសាយ​អាវុធ​នុយ​ក្លេអ៊ែ​រ។»

ក្រុម​ប្រឹក្សា​ដែល​មាន​សមាជិក​ ១៥​ រូប​បាន​ពិភាក្សា​គ្នា​កាល​ពី​ថ្ងៃពុធ​ លើ​​របាយការណ៍​ប្រចាំ​ឆ្នាំរបស់​លោក​អគ្គលេខាធិការ​ស្តី​ពី​ការ​អនុវត្ត​ដំណោះ​ស្រាយ​ឆ្នាំ ​២០១៥​ ដែល​ចែង​អំពី​កិច្ច​ព្រម​ព្រៀងនុយ​ក្លេអ៊ែរ​ រវាង​អ៊ីរ៉ង់​ និង​សហរដ្ឋ​អាមេរិក​ បារាំង​ អង់គ្លេស​ អាល្លឺម៉ង់​ រុស្ស៊ី​និង​ ចិន។

អតីត​ប្រធានាធិបតី​អាមេរិក​ លោក​ដូណាល់​ ត្រាំ​ បាន​បោះបង់​ចោល​ កតិកា​សញ្ញា​នេះ​ក្នុង​ឆ្នាំ ២០១៨ ​និង​បាន​ដាក់ទណ្ឌកម្ម​ ជាថ្មី​ដោយ​ជំរុញ​ឱ្យ​ទីក្រុង​ Tehran ចាប់​ផ្តើម​រំលោភ​លើ​ដែន​កំណត់នុយក្លេអ៊ែរ​មួយ​ចំនួន​ក្នុងឆ្នាំ​ ២០១៩ ​។

ការ​អំពាវនាវ​របស់​លោក​ Guterres ចំពោះ​ទីក្រុង​វ៉ាស៊ីនតោន​ និង​ ក្រុង​ Tehran កើត​ឡើង​ចំពេល​មាន​កិច្ច​ពិភាក្សា​ដើម្បី​ ស្តារ​កិច្ច​ព្រមព្រៀង​ឡើងវិញ​។

ឯកអគ្គ​រដ្ឋ​ទូតរង​តំណាងសហរដ្ឋអាមេរិក​ប្រចាំ​នៅអង្គការ​សហ​ប្រជាជាតិ​លោក ​Jeffrey DeLaurentis ​បាន​មាន​ប្រសាសន៍​ថា៖« ការ​ពិភាក្សា​ប៉ុន្មាន​ជុំ​ចុងក្រោយ​ នៅទី​ក្រុង​ វីយែន​ បាន​ជួយ​ធ្វើឱ្យ​ ជម្រើសនិង​ជំហាន​បន្តមានភាពច្បាស់លាស់​ជាងមុន​ ដើម្បី​សម្រេច​បាន​នូវ​ការ​វិល​ត្រឡប់​ទៅវិញ​ទៅមក។ »

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner