អប្សរាព្រឹកនេះ ០២ កក្កដា ២០២១

អត្ថបទដោយ៖
ហេង វណ្ណា

វគ្គទី១៖ព្រឹត្តិការណ៍នយោបាយ

H1     សម្តេចតេជោ ហ៊ុន សែន បានដាក់ចេញយុទ្ធសាស្ត្រ ដើម្បីទប់ស្កាត់ការនាំចូលវីរុសកូវីដ-១៩ បំលែងខ្លួនថ្មី។ ការដាក់ចេញយុទ្ធសាស្ត្រនេះ ធ្វើឡើងក្នុងកិច្ចប្រជុំពិសេសមួយតាមប្រព័ន្ធវីដេអូ ជាមួយគណៈកម្មការជាតិប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ ដើម្បីពិភាក្សា និងដោះស្រាយទៅលើបញ្ហាជំងឺកូវីដ១៩ នៅព្រឹកថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២១។សម្ដេចតេជោបានបង្ហាញពីការដាក់ចេញវិធានការមួយចំនួនក្នុងការប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩ ក្នុងព្រឹត្តិការណ៍២០កុម្ភៈ ក្នុងនោះ ប្រជាពលរដ្ឋជាង ៤០ម៉ឺនគ្រួសារ ត្រូវបានរាជរដ្ឋាភិបាលផ្គត់ផ្គង់ស្បៀងអាហារ អំឡុងពេលរាជរដ្ឋាភិបាលអនុវត្តវិធានការបិទខ្ទប់៕…ឃ្លីប…

H2     វិធានការទី២ គឺការធ្វើតេស្តរហ័ស គឺជាចំណុចមួយក្នុងយុទ្ធសាស្ត្រទប់ស្កាត់ការរីករាលដាល់វីរុសកូវីដ-១៩។ ពេលនេះយើងត្រូវអនុវត្តបន្តទៀត ព្រោះអាចនឹងមានការឆ្លងរលកទី៣ បើមិនមានចំណាត់ការទាន់ពេលវេលាទេ ពីព្រោះ ពេលនេះមានការរាតត្បាតថ្មីបង្កដោយមេរោគបំប្លែងខ្លួន «ដែលតា» ហើយមិនមែនតែករណីកម្ពុជានោះទេ គឺជាករណីព្រួយបារម្ភលើពិភពលោក ។ …ឃ្លីប…

H3     វិធានការទី៣ ការធ្វើចត្តាឡីស័កឲ្យបានត្រឹមត្រូវ ។ សម្តេចតេជោ បញ្ជាឲ្យមន្ត្រីសុខាភិបាល និងមន្ត្រីពាក់ព័ន្ធយកចិត្តទុកដាក់ មើលថែពលរដ្ឋ ខណៈពេលដែលធ្វើចត្តាឡីស័ក។ សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា រយៈពេល ១៨ខែកន្លងទៅនេះ កម្ពុជាបានរួមគ្នាប្រយុទ្ធប្រឆាំង និងគ្រប់គ្រងស្ថានភាពជំងឺកូវីដ១៩បានយ៉ាងល្អ ដែលយើងបានឆ្កងកាត់នូវព្រឹត្តិការណ៍មួយចំនួនដែលអាច គ្រប់គ្រងបានជាបន្តបន្ទាប់។…ឃ្លីប…

H4     វិធានការទី៤ គឺត្រូវដាក់ឲ្យព្យាបាលដាច់ដោយឡែក ចំពោះអ្នកវិជ្ជមាន នៃកូវីដក្លែងភេទ និងចត្តាឡីស័ករយៈពេល២១ថ្ងៃ ។ ត្រង់ចំណុចនេះ សម្តេចថា ត្រូវផ្គត់ផ្គង់ឱ្យគ្រប់គ្រាន់សម្រាប់ការធ្វើចត្តាឡីស័ក ត្រូវពិនិត្យការសាងសង់បរិក្ខារផ្សេងៗនៅតាមមណ្ឌលធ្វើចត្តាឡីស័ក។…ឃ្លីប…

H5     វិធានការទី៥ ក្រសួងការបរទេសកម្ពុជាបានសហការគ្នា ជាមួយថៃ សម្រួលដល់ពលករកម្ពុជា សូមកុំបារម្មណ៍ នេះជាការគិតគូររបស់រាជរដ្ឋាភិបាលកម្ពុជា។ ត្រូវជំរុញយកចិត្តទុកដាក់គ្រប់គ្រងលើការធ្វើដំណើរឆ្លងព្រំដែនកម្ពុជា-ថៃ ហើយតម្រូវឱ្យធ្វើចត្តាឡីស័កនៅព្រំដែនទាំងអស់។ សម្តេចតេជោ បានថ្លែងថា មិនអាចនិយាយថាកម្ពុជា ចម្លងទៅថៃ ថៃចម្លងមកកម្ពុជា កម្ពុជាចម្លងទៅវៀតណាម វៀតណាមចម្លងមកកម្ពុជា ឬកម្ពុជាចម្លងទៅឡាវ ឬឡាវចម្លងមកកម្ពុជាបាននោះឡើយ៕…ឃ្លីប…

D5      អ្នកនាំពាក្យក្រសួងសុខាភិបាល អំពាវនាវដល់ពលរដ្ឋ ត្រូវមកចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ មកឱ្យទាន់ពេលវេលា ចៀសវាងផុតថ្ងៃ អាចយឺតដល់ការចាក់ដូសទី២ ៕…អានផ្ទាល់ (page)

វគ្គទី២៖សុវត្ថិភាពសង្គម

C10    ទីតាំង ១០ កន្លែងពាក់ព័ន្ធជាមួយអ្នកជំងឺកូវីដ១៩៕…អានផ្ទាល់

ខេត្តកំពង់ចាម

BH3   ប្រជាពលរដ្ឋជួបការលំបាក ក្នុងអំឡុងពេលរីករាលដាល នៃជំងឺកូវីដ១៩ ចំនួន-៦៥៥គ្រួសារ នៅស្រុកបាធាយ ខេត្តកំពង់ចាម ទទួលបានអំណោយសង្គ្រោះបន្ទាន់ ៕ …អានផ្ទាល់…

ខេត្តរតនគិរី

BH5   គណៈបញ្ជាការឯកភាព ក្រុងបានលុង រៀបចំអោយអាជីវករ លក់ដូរគ្រឿង ឧបភោគបរិភោគ ចាំបាច់នានា នៅបិរវេណមុខមន្ទីរវប្បធម៌ខេត្ត ជាបណ្ដោះអាសន្ន ៕ …អានផ្ទាល់…

ខេត្តកំពង់ធំ

BH7   មហាជនរងចាំមើល តើសមត្ថកិច្ច នៃស្នងការខេត្តកំពង់ធំ ហ៊ានបង្រ្កាបបនល្បែងស៊ីសង បៀរ អាប៉ោង ក្នុងឃុំត្រពាំងឬស្សី ដែរឬទេ ៕ …អានផ្ទាល់…

ខេត្តស្ទឹងត្រែង

D1  ជំងឺកូវីដ១៩ នៅតែបន្តរីករាលដាល និងមានប្រជាពលរដ្ឋប្រមាណជាង២០០នាក់ហើយ ដែលបានឆ្លងពីជម្ងឺនេះ និងជាច្រើននាក់ទៀតកំពុងធ្វើចត្តាឡីស័ក នៅតាមមណ្ឌលនានា ក្នុងភូមិសាស្ត្រនៃខេត្តស្ទឹងត្រែង៕…លោកដេង ម៉ាវិន …ឃ្លីប…

ខេត្តបន្ទាយមានជ័យ

D2  អភិបាលខេត្តបន្ទាយមានជ័យ ចុះពិនិត្យការចាក់វ៉ាក់សាំងទ្រង់ទ្រាយធំលើក៣ ជូនប្រជាពលរដ្ឋនៅក្រុងប៉ោយប៉ែត ៕…លោកឃិន គន្ធា…ឃ្លីប…

វគ្គទី៣៖រាយការណ៍តាមខេត្ត

ខេត្តកំពង់ឆ្នំាង

BH2   សម្ដេចក្រឡាហោម ស ខេង អញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ ក្នុងពិធីប្រកាស ចូលកាន់មុខតំណែង អភិបាល និងអភិបាលរង នៃគណៈអភិបាល ខេត្តកំពង់ឆ្នាំង ៕ …ឃ្លីប… (អត្ថបទ រូបភាព អ៊ិត រ៉ាវុធ + អាន កាត់ត ប៊ុន ហុក)

ខេត្តស្វាយរៀង

D4     រោងចក្រផលិតសំបកកង់យានយន្ត និងគ្រឿងសង្ហារឹម តម្លៃវិនិយោគ៤០០លានដុល្លារ នៅក្រុងបាវិត កំពុងដំណើរការសាងសង់យ៉ាងរលូន  ៕…អានផ្ទាល់ (page)

ខេត្តកំពត

BH4   រយៈពេលមួយខែ ខេត្តកំពត មានអ្នកឆ្លងជំងឺ កូវីដ-១៩ ជាង១ពាន់នាក់ ៕ …អានផ្ទាល់…

ខេត្តបាត់ដំបង

D6     ទូតជប៉ុនប្រចាំកម្ពុជា បំពេញទស្សនកិច្ចការងារ និងពិនិត្យមើលសមិទ្ធផលជាច្រើន ដែលជាជំនួយនិងកម្ចីសម្បទាន តាមរយៈចៃកាជប៉ុន ដែលបានផ្តល់នៅក្នុងខេត្តបាត់ដំបង កន្លងមក​៕…អានផ្ទាល់

ខេត្តស្វាយរៀង

BH8   ឯកឧត្តម ម៉ឹង សំផន ប្រគេនទៀនវស្សា និងទេយ្យទាន ដល់វត្តចំនួន១៦វត្ត ក្នុងស្រុកចន្ទ្រា ៕ …អានផ្ទាល់…

សូមជូនព័ត៌មានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋាន

ខេត្តកំពង់ធំ

D7  អាជ្ញាធរក្រុងស្ទឹងសែន បិទផ្សារកំពង់ធំ និងផ្សាស្ទឹងសែន ដើម្បីបាញ់ថ្នាំសម្លាប់មេរោគ covid 19

  ៕…លោកប៊ុន រដ្ឋា …ឃ្លីប…

D8  អភិបាលខេត្តកំពង់ធំ បញ្ជាឲ្យបង្រ្កាបបនល្បែងស៊ីសង ក្នុងឃុំត្រពាំងឬស្សី ស្រុកកំពង់ស្វាយ៕

  …លោកប៊ុន រដ្ឋា …ឃ្លីប…

——–សូមជូន បទយកការណ៍

R77    «កន្ទេលចចូត»របរតម្បាញប្រពៃណីដែលឈានទៅរកការបាត់បង់ របរត្បាញកន្ទេលកញ្ចូត (ចចូត) នៅស្រុកស្វាយជ្រុំ ខេត្តស្វាយរៀង ជារបរតម្បាញប្រពៃណី​មួយសម្រាប់​ប្រជាជន​ចាស់ៗ ក្រោយទំនេរដៃ ដោយអាចរកប្រាក់ចំណូលបានតិចតួចបន្ថែម ។ ទោះយ៉ាងណា បើតាមការ​រៀបរាប់​ប្រាប់ពីប្រជាពលរដ្ឋអ្នកតម្បាញមានវ័យចំណាស់ៗ បានប្រាប់ថា ប្រពៃណីត្បាញកន្ទេលកញ្ចូត (ចចូត) នៅក្នុង​តំបន់នោះ អាចនឹងបាត់បង់នៅថ្ងៃអនាគត ដោយសារតែក្មេងៗជំនាន់នេះ ពុំសូវចាប់អារម្មណ៍រៀនសូត្របន្ត ដោយសារតែវាលំបាក ចំណាយពេលច្រើន និងបានប្រាក់ចំណូលទាប ។ យ៉ាន់ លីណា…ឃ្លីប…

——–សូមជូន ហោរាសាស្ត្រ

ហោរាសាស្រ្តប្រចាំថ្ងៃ៨រោច ខែបឋមសាឍ ឆ្នាំឆ្លូវ​ ត្រីស័ក ពស​២៥៦៥  ត្រូវនឹងថ្ងៃសុក្រ ទី២ ខែកក្កដា ឆ្នាំ២០២១ ៕…ឃ្លីប…

ហេង វណ្ណា
ហេង វណ្ណា
ជាអ្នកគ្រប់គ្រងព័ត៌មានពេលព្រឹក និងព័ត៌មានថ្មីទាន់ហេតុការណ៍។ ជាមួយនឹងបទពិសោធន៍ការងារលើវិស័យព័ត៌មានរយៈពេលវែង និងទំនាក់ទំនងល្អជាមួយអង្គភាព-ស្ថាប័ននានា នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner