ខេត្តកំពង់ធំ ឆ្លងថ្មី៣៦នាក់ (Video Inside)

ខេត្តកំពង់ធំបានរកឃើញអ្នកឆ្លងកូវីដ១៩ថ្មីចំនួន ៣៦នាក់ និងស្លាប់២នាក់ក្នុងរយៈពេល ២៤ម៉ោងចុងក្រោយ នេះ។ នេះជាតួ លេខឆ្លងថយចុះចំនួន ៥នាក់ បើធៀបនឹងការរកឃើញកាលពីម្សិលមិញ ។

យោងតាមរដ្ឋបាលខេត្ត អ្នកឆ្លងថ្មី ដែលទើបរកឃើញឆ្លងនៅថ្ងៃនេះ គឺជាករណីឆ្លងលើពលករដែលទើបត្រឡប់ មកពីប្រទេសថៃចំនួន ៣នាក់ និង ករណីឆ្លងនៅក្នុងសហគមន៍ចំនួន ៣៣នាក់ ។ ការឆ្លងថ្មីនៅថ្ងៃនេះ បានកើតលើពលរដ្ឋនៅក្នុងក្រុងស្ទឹងសែន, ស្រុកសន្ទុក, ស្រុកតាំងគោក, ស្រុកបារាយណ៍, ស្រុកស្ទោង និងស្រុកកំពង់ស្វាយ ។

ខេត្តកំពង់ធំ គិតត្រឹមថ្ងៃ នេះមានអ្នកឆ្លងកូវីដ១៩ ចំនួន ៩២៣នាក់ ក្នុងនោះមានអ្នកជាសះស្បើយចំនួន ៤៣៤នាក់ អ្នកកំពង់សម្រាកព្យាបាលចំនួន ៤៧៩នាក់ និងមានអ្នកស្លាប់ចំនួន ១០នាក់រួមទាំងអ្នកស្លាប់២នាក់ ទៀតរយៈពេល២៤ម៉ោងកន្លងមកនេះ ៕

ឆាយ រត្ថា
ឆាយ រត្ថា
លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា
ads banner
ads banner
ads banner