ចំនួនភ្ញៀវទេសចរណ៍ ដើរកម្សាន្តទូទាំងប្រទេសក្នុងខែមិថុនា កើនឡើង៧៨,៥៩% ធៀបនឹងខែឧសភា
យោងតាមរដ្ឋមន្ត្រីក្រសួងទេសចរណ៍ លោក ថោង ខុន បានឲ្យដឹងថា ពេញ១ខែមិថុនាឆ្នាំ២០២១ មានភ្ញៀវទេសចរចំនួន៣៤ម៉ឺន៦ពាន់៥១៨នាក់ បានដើរកម្សាន្តទូទាំងប្រទេស។ ចំនួននោះបានកើនឡើងប្រមាណ៧៨,៥៩% បើធៀបនឹងខែឧសភា។ ក្នុងចំណោមនោះមានភ្ញៀវជាតិ ៣៤ម៉ឺន២ពាន់១០៩ នាក់ និងភ្ញៀវបរទេសផ្ទៃក្នុង ៤ពាន់៤០៩ នាក់។ ស្ថិតិភ្ញៀវប្រចាំដែលបានដើរកម្សាន្ត ក្នុងខែមិថុនា រួមមាន៖
សប្តាហទី១ មានភ្ញៀវប្រមាណ ៧ម៉ឺន៦ពាន់៦៩៨ នាក់, សប្តាហទីមាន ភ្ញៀវប្រមាណ ៧ម៉ឺន៨៧១ នាក់, សប្តាហទី៣ មានភ្ញៀវប្រមាណ ១០ម៉ឺន៩ពាន់៩៥ នាក់ និង សប្តាហទី៤ មានភ្ញៀវប្រមាណ ៨ម៉ឺន៩ពាន់៨៥៤ នាក់។ គោលដៅទេសចរណ៍សំខាន់ៗដែលមានសកម្មភាពទេសចរណ៍ច្រើនជាងគេក្នុងខែមិថុនានេះ រួមមាន រាជធានីភ្នំពេញទទួលបានភ្ញៀវ ៦ម៉ឺន២៧៧ នាក់, ខេត្តកំពតទទួលបានភ្ញៀវ៥ម៉ឺន៦៥១ នាក់, ខេត្តកំពង់ស្ពឺទទួលបានភ្ញៀវ ៣ម៉ឺន៩ពាន់៣០០នាក់, ខេត្តបាត់ដំបងទទួលបានភ្ញៀវ ៣ម៉ឺន៥ពាន់១៤២ នាក់, ខេត្តព្រះសីហនុទទួលបានភ្ញៀវ ៣ម៉ឺន២ពាន់៩៥៣នាក់, ខេត្តកែបទទួលបានភ្ញៀវ ២ម៉ឺន៧៤៨ នាក់និង
ខេត្តសៀមរាបទទួលបានភ្ញៀវ ២ម៉ឺន២២៦ នាក់។






