កំណត់ត្រាកូនសត្វផ្សោតទន្លេមេគង្គមួយក្បាលថ្មី

អត្ថបទដោយ៖
ធី ដា

កូនសត្វផ្សោតទន្លេមេគង្គមួយក្បាលថ្មីត្រូវបានក្រុមអ្នកស្រាវជ្រាវនៃរដ្ឋបាលជលផល និងអង្គការWWF បានកត់ត្រាទុកកាលពីថ្ងៃទី២៨ ខែមិថុនា ឆ្នាំាំ២០២១ ខណៈវាកំពុងហែលជាមួយសត្វផ្សោតធំមួយហ្វូងដែលមានចំនួន៩ក្បាលផ្សេងទៀតនៅក្នុងទីជម្រកធម្មជាតិនៃអន្លង់សត្វផ្សោតកាំពី ខេត្តក្រចេះ។

យោងតាមការបង្ហាញព័ត៌មានរបស់ WWF នាថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២១ កូនផ្សោតថ្មីនេះជាកូនសត្វផ្សោតទី៥សម្រាប់ឆ្នាំ២០២១ ហើយវាមានអាយុ ប្រមាណទើបតែ១សប្តាហ៍ប៉ុណ្ណោះ។ សូមជម្រាបជូនផងដែរថា សត្វផ្សោតថ្មីសរុបចំនួន៩ក្បាល ត្រូវបានគេកត់ត្រាក្នុងឆ្នាំ២០២០ ខណៈសត្វផ្សោតថ្មីសរុបចំនួន១៣ក្បាលត្រូវបានគេកត់ត្រាក្នុងឆ្នាំ២០១៩។

ជំរឿនសត្វផ្សោតទន្លេមេគង្គបានប៉ាន់ប្រមាណថាចំនួនសត្វផ្សោតសរុបមានត្រឹមតែ៨៩ក្បាលប៉ុណ្ណោះកំពុងរស់នៅក្នុងទន្លេមេគង្គកម្ពុជា។ ស្ថានភាពនេះចាំបាច់ទាមទារនូវវិធានការរួមគ្នា ហើយខ្លាំងក្លាជាងមុនបន្ថែមទៀតដើម្បីការពារប្រភេទសត្វផ្សោតទឹកសាបដែលមានសារៈសំខាន់ជាសកលទាំងនេះ ឲ្យជៀសផុតពីការឈានទៅផុតពូជ។

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner