ឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា និងដៃគូផ្តល់ជំនួយ នៃអង្គការចៃកាJicaជប៉ុន បានជួបពិភាក្សាការងារជាមួយនិងរដ្ឋបាលខេត្តបាត់ដំបង

អត្ថបទដោយ៖
Kien Sereyvuth

នៅក្នុងកិច្ចជំនួបមួយ រវាង ឯកឧត្តម សឿម ប៊ុនរិទ្ធ អភិបាលរងខេត្ត តំណាងឯកឧត្តម ងួន រតនៈ អភិបាលខេត្តបាត់ដំបង នៅព្រឹក ថ្ងៃទី១ ខែកក្កដា២០២១នេះ ឯកឧត្តម ម៉ាសាហិរ៉ូ មិកាមី ឯកអគ្គរាជទូតជប៉ុន ប្រចាំព្រះរាជាណាចក្រកម្ពុជា បានថ្លែងថា៖ ក្នុងនាមប្រទេសជប៉ុន គឺពិតជាមានមោទនភាព និងសប្បាយរីករាយ ដែលបានចូលរួមអភិវឌ្ឍ នូវ ហេដ្ឋារចនាសម្ព័ន្ធ រូបវន្តសង្គមលើវិស័យមួយចំនួននៅកម្ពុជា ដែលក្នុងនោះរួមមាន៖ ដូចជាវិស័យគមនាគមន៍, វិស័យអប់រំ, វិស័យកសិកម្ម, វិស័យធារាសាស្ត្រ និងសុខាភិបាលជាដើម…។ល។ព្រមទាំងជំនួយថវិកា និងសម្ភារៈ បច្ចេកទេសជាច្រើនទៀត នៅគ្រប់រាជធានី-ខេត្ត ។ហើយជាមួយគ្នានេះ ជប៉ុនបានផ្ដល់នូវហិរញ្ញប្បទានជាង២០០លានដុល្លារ បន្ថែមទៀត ដល់រាជរដ្ឋាភិបាលកម្ពុជា នៅក្នុងអំឡុងឧបស័គ្គវិបត្តិកូវីដ-19 កន្កងមកនេះ។

     ឯកឧត្តម Masahiro Mikami ឯកអគ្គរាជទូតជប៉ុននៅកម្ពុជា បានថ្លែងទៀតថា រាជរដ្ឋាភិបាលជប៉ុន កំពុងតែពិចារណាក្នុងការផ្ដល់នូវហិរញ្ញប្បទានប្រមាណជាង២០០លានដុល្លារអាមេរិក ជួយដល់រាជរដ្ឋាភិបាលកម្ពុជាសម្រាប់ធ្វើការអភិវឌ្ឍប្រទេសជាតិ និងប្រើប្រាស់នៅក្នុងអំឡុងនៃវិបត្តិជំងឺកូវីដ-19នេះ ។

         ឯកឧត្តម មិកាមិ ក៏បានថ្លែងបន្តទៀតថា ៖សម្រាប់ខេត្តបាត់ដំបង ជប៉ុនក៏បានជួយអភិវឌ្ឍនូវវិស័យផ្សេងៗផងដែរក្រៅពីវិស័យខាងលើទាំងអស់នោះ។ហើយបច្ចុប្បន្ននេះតាមរយៈជំនួយអង្គការ ចៃកាJicaជប៉ុន ក៏កំពុងធ្វើការស្ថាបនាស្តារឡើងវិញផ្លូវជាតិលេខ៥និងកំពុងសាងសង់អគារថ្មី និងជួសជុលនូវអគារសិក្សានៅក្នុងវិទ្យាស្ថានគរុកោសល្យភូមិភាគបាត់ដំបង អគារមន្ទិរពេទ្យក្នុងមន្ទីពេទ្យបង្អែកខេត្ត និង សាលាមត្តេយ្យធនធាន ក្រុងបាត់ដំបងផងដែរ។

      ជាមួយគ្នានេះ ទាំងឯកឧត្តមអគ្គរាជទូតនិងតំណាងJicaជប៉ុន ក៏បានបង្ហាញពីគោលបំណងរបស់ខ្លួន ដោយគ្រោងជួយអភិវឌ្ឍនៅក្នុងក្រុងបាត់ដំបង ដើម្បីឲ្យប្រែក្លាយទីក្រុងបាត់ដំបង ជាទីក្រុងវៃឆ្លាត (Smart City) រួមទាំងផ្សព្វផ្សាយពីសក្តានុពលសេដ្ឋកិច្ច និង ធនធានសំបូរបែបរបស់បាត់ដំបង ដើម្បីអ្នកវិនិយោគជប៉ុន និងប្រជាជនជប៉ុនបានស្គាល់ និងមានឱកាសស្វែងរកការវិនិយោគរកស៊ីនៅក្នុងខេត្តនេះ។ ជាពិសេសការកែច្នៃផលិតផលនិងដំណាំដាំដុះកសិ-ឧស្សាហកម្មនៅក្នុងខេត្តសំរាប់ប្រើប្រាស់ក្នុងស្រុកនិងការនាំចេញ។ឯកឧត្តម ម៉ាសាហិរ៉ូ មិកាមី ឯកអគ្គរាជទូតជប៉ុន ប្រចាំព្រះរាជាណាចក្រកម្ពុជា ក៏បានថ្លែងសង្កត់ធ្ងន់បន្ថែមទៀតថា៖ កន្លងមកប្រជាជនជប៉ុន តែងតែទៅកំសាន្តលេងនិងបានស្គាល់ខេត្តសៀមរាបដែលមានប្រាសាទអង្គរវត្ត ជាបេតិកភ័ណពិភពលោក ។

      ឯកឧត្តមអគ្គរាជទូតក៏បានបន្ថែមថា“ទោះបីជាកំពុងទទួលឥទ្ធិពលពីវិបត្តិជំងឺកូវីដ-19″។នាពេលបច្ចុប្បន្នរាជរដ្ឋាភិបាលជប៉ុន ក៏កំពុងតែពិចារណា ក្នុងការផ្ដល់នូវហិរញ្ញប្បទាន ជាថ្មីទៀតប្រមាណ ២២០លានដុល្លារអាមេរិក ជូនដល់រាជរដ្ឋាភិបាលកម្ពុជា បន្ថែមផងដែរ” ។

     នៅក្នុងកិច្ចជំនួបនេះឯកឧត្តម សឿម ប៊ុនរិទ្ធ បានសំដែង និងថ្លែងអំណរគុណ ដល់រាជរដ្ឋាភិបាលនិងប្រជាជនជប៉ុន ដែលតែងតែផ្តល់នូវជំនួយមនុស្សធម៌ ជំនួយឥតសំណង រួមទាំងជំនួយហិរញ្ញប្បទាននានាជាច្រើន ក្នុងការជួយអភិវឌ្ឍក្នុងខេត្តបាត់ដំបង និងកម្ពុជាទាំងមូលជាបន្តបន្ទាប់។ ហើយជាមួយគ្នានេះផងដែរ ឯកឧត្តមអភិបាលរងខេត្តបាត់ដំបង ក៏បានស្នើដល់ជប៉ុនឲ្យបន្តជួយអភិវឌ្ឍដល់វិស័យកសិកម្ម នៅក្នុងខេត្តបាត់ដំបង តាមរយៈការបង្កើតនូវរោងចក្រកែច្នៃកសិផល និងការរក្សាទុកបរិភោគបានយូរ ខណៈដែលបច្ចុប្បន្ននេះ នៅក្នុងខេត្តមានដូចជាផ្លែស្វាយ មៀន ម្នាស់និងក្រូចពោធិ៍សាត់រួមទាំងដំឡូងមី ជាដើម។លនិងល។ រួមទាំងជួយកៀគរដល់អ្នកវិនិយោគជប៉ុន ឲ្យមកធ្វើការវិនិយោគនូវលើវិស័យនានា នៅក្នុងខេត្តបាត់ដំបង។

      ព្រមជាមួយគ្នានេះ និងជាការឆ្លើយតប ឯកឧត្តម មិកាមិ ក៏បានយល់ព្រម លើកយកសំណើទាំងអស់នេះ ដើម្បីទៅជួយផ្សព្វផ្សាយបន្ថែម ដល់អ្នកវិនិយោគនៅក្នុងប្រទេសជប៉ុន ស្តីពីសក្ដានុពលសេដ្ឋកិច្ចសង្គម របស់ខេត្តបាត់ដំបង លើវិស័យកសិកម្ម និងវិស័យផ្សេងៗដទៃទៀត៕  ( អត្ថបទ-រូបភាព៖ អ៊ុក សំអាន បប )

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner