មនុស្ស ២៦នាក់ស្លាប់ និងរបួសដោយសារមីន និងសំណល់មិនទាន់ផ្ទុះក្នុងរយៈពេល ៦ខែ ដើមឆ្នាំ២០២១

យោងតាមរបាយការណ៍របស់ ប្រព័ន្ធព័ត៌មានជនរងគ្រោះដោយសារមីន និងសំណល់ជាតិផ្ទុះពីសង្គ្រាម នៅកម្ពុជា (CMVIS) បានឲ្យដឹងថា ចាប់ពីខែមករា ដល់ខែមិថុនា ឆ្នាំ២០២១ មានឧប្បត្តិហេតុគ្រោះថ្នាក់ដោយសារមីន និងសំណល់ជាតិផ្ទុះពីសង្គ្រាម ចំនួន ២២លើក ដែលបានបណ្តាលឲ្យមានប្រជាពលរដ្ឋស្លាប់ និងរបួសសរុបចំនួន ២៦នាក់។

តួលេខនោះ បានថយចុះ ៣២% ប្រៀបធៀបនឹងរយៈពេលដូចគ្នានៅឆ្នាំ២០២០ ដែលមានជនរងគ្រោះ៣៨នាក់។ ក្នុងឆមាសទី១ ឆ្នាំ២០២១ ក្រុមការងារប្រព័ន្ធព័ត៌មានជនរងគ្រោះដោយសារមីន និងសំណល់ជាតិផ្ទុះពីសង្គ្រាម នៅកម្ពុជា (CMVIS) បានផ្តល់សារអប់រំកាត់បន្ថយគ្រោះថ្នាក់ដោយសារយុទ្ធភណ្ឌគ្រឿងផ្ទុះដល់ប្រជាពលរដ្ឋដែលកំពុងរស់នៅតាមតំបន់ដែលមានហានិភ័យដោយសារមីន និងសំណល់ជាតិផ្ទុះពីសង្គ្រាម ចំនួន ២ពាន់៥០នាក់។

ក្នុងនោះផងដែរ ប្រជាពលរដ្ឋបានផ្តល់ព័ត៌មានពីទីតាំងគ្រាប់នៅតាមមូលដ្ឋានបានចំនួន៦២គ្រាប់ និងបានរាយការណ៍បន្តទៅប្រតិបត្តិករសកម្មភាពមីន ដើម្បីយកចេញ និងកំទេចចោលបានទាន់ពេលវេលា។

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner