អ្នកឆ្លង COVID-19 នៅទូទាំងពិភពលោកកើនឡើងដល់១៨៣លាន៤១ម៉ឺននាក់ ក្នុងនោះស្លាប់៣លាន៩៧ម៉ឺននាក់ និងជាសះស្បើយ១៦៧លាន៩១ម៉ឺននាក់
បរទេស៖ ជំងឺរាតត្បាតដ៏កាចសាហាវ COVID-19 បានចម្លងទៅមនុស្សសរុបចំនួន១៨៣លាន៤១ម៉ឺន៤ពាន់៦៤៥ករណី ក្នុងនោះមានអ្នកជម្ងឺសរុបចំនួន៣លាន៩៧ម៉ឺន១ពាន់៤៤២នាក់ស្លាប់ និង ជាសះស្បើយឡើងវិញសរុបចំនួន១៦៧លាន៩១ម៉ឺន៧ពាន់៨៧១នាក់នៅទូទាំងសកលលោក នេះបើតាមគេហទំព័រអន្តរជាតិ Worldometers នៅថ្ងៃទី០២ ខែកក្កដា ឆ្នាំ២០២១ ។
សហរដ្ឋអាមេរិកនៅតែជាប្រទេសមានចំនួនអ្នកឆ្លង និងស្លាប់ដោយសារជំងឺ COVID-19 ច្រើនជាងគេ ដោយមានអ្នកឆ្លងចំនួន៣៤លាន៥៦ម៉ឺន១ពាន់៤០៣នាក់ ស្លាប់ចំនួន៦២ម៉ឺន៦៤៥នាក់ និងជាសះស្បើយចំនួន២៩លាន៥ម៉ឺន២ពាន់៨៧នាក់ ។ ដោយឡែកប្រទេសដែលឈរនៅចំណាត់ថ្នាក់ទី២ នៃតារាងស្ថិតិនៃអ្នកឆ្លងជំងឺ COVID-19 គឺប្រទេសឥណ្ឌា ដោយមានអ្នកឆ្លងចំនួន៣០លាន៤៥ម៉ឺន៣ពាន់៩៣៧នាក់ ស្លាប់៤០ម៉ឺន២៧១នាក់ និងជាសះស្បើយ២៩លាន៥៣ម៉ឺន៦ពាន់៨៧នាក់ ។
ប្រទេសឈរនៅចំណាត់ថ្នាក់ទី៣ គឺប្រទេសប្រេស៊ីល ដោយមានអ្នកឆ្លងចំនួន១៨លាន៦២ម៉ឺន២ពាន់៣០៤នាក់ ស្លាប់ចំនួន៥២ម៉ឺន១៨៩នាក់ និងជាសះស្បើយ១៦លាន៩៣ម៉ឺន១ពាន់២៧២នាក់ ៕ ប្រភព៖ worldometers
