អង់គ្លេសនឹងចាប់ផ្តើមយុទ្ធនាការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ដូសទី៣នៅក្នុងខែកញ្ញា ដើម្បីបង្កើនភាពស៊ាំប្រឆាំងនឹងវីរុសបម្លែងថ្មី

អង់គ្លេស៖ រដ្ឋាភិបាលអង់គ្លេសនឹងចាប់ផ្តើមផ្តល់ការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ដូសទី៣ ចាប់ពីខែកញ្ញាខាងមុខនេះ ដើម្បីបង្កើនការការពារដល់ជនងាយរងគ្រោះបំផុត នៅមុនរដូវរងាចូលមកដល់ ។

រដ្ឋាភិបាលអង់គ្លេសបានគូសបញ្ជាក់ថា ការបង្កើនការចាក់វ៉ាក់សាំងបង្ការដល់ប្រជាជននឹងត្រូវបានផ្តល់ ដើម្បីពន្យារការការពារដែលត្រូវបានបង្កើតឡើងចាប់តាំងពីការចាក់វ៉ាក់សាំងដូសទី២ដំបូង និងផ្តល់នូវភាពស៊ាំបន្ថែមទៀតប្រឆាំងវីរុសបម្លែងថ្មី ។

គួរកត់សម្គាល់ ក្រសួងសុខាភិបាលរុស្ស៉ីកាលពីថ្ងៃពុធសប្តាហ៍នេះបានប្រកាសចេញគោលការណ៍ថ្មី សម្រាប់កម្មវិធីចាក់វ៉ាក់សាំងបង្ការជំងឺ COVID-19 ថ្នាក់ជាតិ ដោយផ្តល់អនុសាសន៍ឲ្យគ្រឹះស្ថានសុខាភិបាលទាំងអស់ ចាប់ផ្តើមចាក់ដូសទី៣ ជូនដល់អ្នកទាំងឡាយណា ដែលបានទទួលការចាក់វ៉ាក់សាំងកាលពី០៦ខែមុន  ឬយូរជាងនេះ ហើយវាក៏បានធ្វើអោយរុស្ស៉ីក្លាយជាប្រទេសដំបូងគេក្នុងពិភពលោក ដែលបានធ្វើយ៉ាងដូច្នេះជាផ្លូវការ ៕ ប្រភព៖ NHK

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner