អង្គការសុខភាពពិភពលោក (WHO) ព្រមានថា ការរើងអើងវ៉ាក់សាំងកំពុងគំរាមកំហែងដល់ជីវិតមនុស្សរាប់ពាន់លាននាក់

បរទេស៖ អង្គការសុខភាពពិភពលោក (WHO) បានអំពាវនាវដល់ប្រទេសនានាអោយទទួលស្គាល់វ៉ាក់សាំង ដែលបានអនុម័តទាំងអស់របស់ខ្លួន ដើម្បីជៀសវាងការអភិវឌ្ឍប្រព័ន្ធធ្វើដំណើររើងអើង ។
បច្ចុប្បន្នបណ្តាប្រទេស និងប្លុកជាច្រើន រួមមានទាំងសហភាពអឺរ៉ុបផងនោះ កំពុងអនុញ្ញាតអោយអ្នកដំណើរ ដែលទទួលការចាក់វ៉ាក់សាំងបង្ការរួចរាល់ អាចជៀសវាងពីការរឹតត្បិតមួយចំនួនដើម្បីទប់ស្កាត់កូវីដ១៩ ។ ទោះជាយ៉ាងណា ពួកគេមិនព្រមទទួលយករាល់វ៉ាក់សាំងដែលត្រូវបានអនុម័តអោយប្រើប្រាស់ដោយអង្គការសុខភាពពិភពលោក (WHO) នៅឡើយទេ ។ ជាឧទាហរណ៍ លិខិតឆ្លងដែនវ៉ាក់សាំងរបស់សហភាពអឺរ៉ុបទទួលយកវ៉ាក់សាំង ដែលត្រូវបានអនុម័តដោយទីភ្នាក់ ងារឱសថអឺរ៉ុប (EMA) ប៉ុណ្ណោះ ក្នុងនោះមានចំនួន០៤ ។ សហភាពអឺរ៉ុបក៏នឹងមិនទទួលយកនូវវ៉ាក់សាំង AstraZeneca ដែលផលិតនៅឥណ្ឌាផងដែរ ទោះបីជាប្រទេសនីមួយៗមានការសម្រេចចិត្តក្នុងការសម្របខ្លួនតាមច្បាប់ក៏ដោយ ។
សេចក្តីថ្លែងការណ៍រួមពីអង្គការសុខភាពពិភពលោក, សម្ព័ន្ធវ៉ាក់សាំងសកល, សម្ព័ន្ធភាពសម្រាប់ការច្នៃប្រឌិតត្រៀមបង្ការរោគរាតត្បាត និងអង្គការ យូនីសេហ្វ បានបញ្ជាក់ថា វិធានការណ៍ណាមួយដែលអនុញ្ញាតឱ្យប្រជាជនការពារដោយការចាក់វ៉ាក់សាំង ដែលត្រូវបានយល់ព្រមដោយ WHO ដើម្បីទទួលបានអត្ថប្រយោ ជន៍ពីការបើកការធ្វើដំណើរឡើងវិញ និងជាមួយតំបន់នោះ នឹងបង្កើតប្រព័ន្ធពីរជាន់ប្រកបដោយប្រសិទ្ធភាព ពង្រីកការបែងចែកវ៉ាក់សាំងសកល និងធ្វើឱ្យវិសមភាពកាន់តែប្រសើរឡើងដែលយើងមានរួចហើយ នៅក្នុងការចែកចាយវ៉ាក់សាំង COVID-១៩ ៕ ប្រភព៖ CGTN

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner