សហភាពអឺរ៉ុប និងឥណ្ឌាជួបភាពតានតឹងផ្នែកលិខិតឆ្លងដែនវ៉ាក់សាំង
អត្ថបទដោយ៖
ឈឹម ទីណា
ឥណ្ឌា៖ ឥណ្ឌាបានប្រកាសចេញនូវលក្ខខណ្ឌមួយថា ឥណ្ឌានឹងមិនទទួលស្គាល់លិខិតឆ្លងដែនវ៉ាក់សាំងសហភាពអឺរ៉ុបនោះឡើយ ប្រសិនបើពួកគេមិនព្រមទទួលស្គាល់វ៉ាក់សាំងដែលផលិតនៅប្រទេសឥណ្ឌា ។
ការប្រកាសដាក់លក្ខខណ្ឌខាងលើនេះ ត្រូវបានធ្វើឡើងស្របពេលដែលវ៉ាក់សាំងបង្ការជំងឺ COVID-19 ឈ្មោះ ខូវីសៀលដ៍ (Covishield) ផលិតនៅឥណ្ឌា នៅតែមិនទាន់ទទួលបានអាជ្ញាធរប័ណ្ណបៃតងឌីជីថល សម្រាប់ការទទួលស្គាល់ជាផ្លូវការនៅឡើយពីសហភាពអឺរ៉ុប ។
សូមជម្រាបថា លិខិតឆ្លងដែនវ៉ាក់សាំង គឺជារឿងចាំបាច់បំផុតមួយសម្រាប់ប្លុកអឺរ៉ុបដែលមានសមាជិក២៧ប្រទេស និងឥណ្ឌា ដើម្បីឈានទៅរកការធ្វើដំណើររវាងគ្នាឡើងវិញបាន តាមរយៈការចាក់វ៉ាក់សាំង ដែលត្រូវបានទទួលស្គាល់ជាផ្លូវការរវាងអាជ្ញាធររបស់ប្រទេស និងប្លុកទាំងពីរ ៕ ប្រភព៖ BBC


ឈឹម ទីណា
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។