ក្លិប AC Milan កំពុងពិភគ្សានាំយកអតីតកីឡាករស្តេចសរម្នាក់
អត្ថបទដោយ៖
ចាន់ វិចិត្រ

ក្លិប AC Milan កំពុងពិភាគ្សានាំយកអតីតកីឡាករស្តេចសរម្នាក់ មកកាន់ទឹកដី San Siro ដើម្បីពង្រឹងក្រុម នារដូវកាលថ្មី ២០២១-២០២២ ។

យោងតាមសារព័ត៌មាន Antena 2 បានឲ្យដឹងថា ក្លឹប AC Milan បានត្រៀមកញ្ចប់ថវិកា១០ លានអឺរ៉ូ ដើម្បីចែចូវកីឡាករ James Rodriguez ពីក្លិប Everton ។

ខ្សែបម្រើអន្តរជាតិកូឡុំប៊ីវ័យ ២៩ឆ្នាំរូបនេះ លេងអោយក្រុមស្ករគ្រាប់ Everton បន្ទាប់ផ្លាស់ពីក្លិប Real Madrid កាលពីរដូវក្តៅមុន ខណៈជាមួយកិច្ចសន្យារយៈពេល ៣ឆ្នាំ ។

គួរបញ្ជាក់ថា James Rodriguez បានផ្ទេរមកពីក្លឹបស្តេចសរ ក្លឹប Everton ហាក់មិនទាន់ទទួលបានជោគជ័យនោះទេ ប្រសិនបើអតីតខ្សែបម្រើ Bayern Munich ទៅចូលរួមជាមួយ AC Milan នោះអាចលេងនៅក្របខ័ណ្ឌ Champions League វិញ ៕

ចាន់ វិចិត្រ
បន្ថែមពីលើជំនាញផ្នែកកាត់ត ក៏អាចថត សរសេរអត្ថបទ បញ្ចូលសម្លេង និងជាពិធីករបានយ៉ាងស្ទាត់ជំនាញ។ បច្ចុប្បន្ន លោកក៏បានបង្កើតកម្មវិធីកីឡាថ្មី២បន្ថែម សម្រាប់ទូរទស្សន៍អប្សរា និងបណ្តាញផ្សព្វផ្សាយសង្គមផងដេរ។