​ទីក្រុងមួយនៅវៀតណាម​តេ​ស្តសំណាក​មនុស្ស​៥​លាននាក់​ ​១​០​ថ្ងៃ​

ទីភ្នាក់ងារ​សារ​ព័ត៌មាន​ ​V​N​express​ ​បាន​ចេញផ្សាយ​ថា​ ​ក្រុម​ការងារ​ទីក្រុង​ហូ​ជី​មិញ​បាន​និងកំពុង​ប្រមូល​មនុស្ស​ប្រមាណ​៥​លាន​នាក់​យកមក​តេ​ស្ត​កូ​វី​ដ​១​៩​ ​ក្នុង​ពេល​១​០​ថ្ងៃ​។​ ​ប្រភព​ថា​ ​ចាប់តាំង​ពី​ថ្ងៃ​ទី​២​៦​ ​មិថុនា​មក​ ​ដើម្បី​បំពេញ​គោលដៅ​តេ​ស្ត​សំណាក​នោះ​ ​ក្រុម​គ្រូពេទ្យ​១​ពាន់​នាក់​បាន​តេ​ស្ត​ទាំងយប់​ ​លើ​សំ​ណា​កមនុស្ស​ ​ទាំង​២​១​ខណ្ឌ​ ​និង​ក្រុង​ ​T​h​u ​D​uc ​។​

​ការ​តេ​ស្ត​នេះ​កើតមាន​ខណៈ​ដែល​វៀតណាម​កំពុង​ផ្ទុះ​ក្នុង​សហ​គម​ជាថ្មី​ ​នៃ​ជំងឺ​កូ​វី​ដ​១​៩​ ​ក្នុង​នោះ​ ​ក្រុង​ហូ​ជី​មិញ​ ​រក​ឃើញ​ច្រើនជាង​គេ​។​

​កាលពី​ថ្ងៃ​ទី​១​ ​កក្កដា​ ​វៀតណាម​បាន​ប្រកាស​ពី​ការ​រក​ឃើញ​ឆ្លង​ក្នុង​សហ​គម​ចំនួន​២​៥​៨​ករណី​ ​ក្នុង​នោះ​ ​ច្រើនជាង​ពាក់កណ្តាល​ ​មាននៅ​ហូ​ជី​មិញ​៕​
​

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner