អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក Antonio Guterres បានអំពាវនាវដល់រដ្ឋបាលលោក Joe Biden ឱ្យលើកលែងទណ្ឌកម្មទាំងស្រុងលើអ៉ីរ៉ង់ ចំពោះការបញ្ឈប់អ៉ីរ៉ង់ពីការអភិវឌ្ឍអាវុធនុយក្លេអ៊ែរ

អត្ថបទដោយ៖
AMS OneMinute

អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក Antonio Guterres បានអំពាវនាវដល់រដ្ឋបាលលោក Joe Biden ឱ្យលើកលែងទណ្ឌកម្មទាំងស្រុងលើអ៉ីរ៉ង់ ចំពោះការបញ្ឈប់អ៉ីរ៉ង់ពីការអភិវឌ្ឍអាវុធនុយក្លេអ៊ែរ ដែលបានកំណត់ក្នុងកិច្ចព្រមព្រៀងឆ្នាំ ២០១៥។ នេះបើតាម Reuters ចុះថ្ងៃទី ៣០ មិថុនាកន្លងទៅ។

ក្រុមប្រឹក្សាសន្តិសុខនៃអង្គការសហប្រជាជាតិ ក៏បានទទូចឱ្យអាមេរិក ពន្យារការលើកលែងចំពោះពាណិជ្ជកម្មប្រេងជាមួយសាធារណរដ្ឋអ៉ីស្លាមនៃអ៉ីរ៉ង់ ក៏ដូចជាស្ដារឡើងវិញនូវការលើកលែងទាំងស្រុងចំពោះគម្រោងមិនរីកសាយអាវុធនុយក្លេអ៊ែរ។

អតីតប្រធានាធិបតីអាមេរិក លោកដូណាល់ ត្រាំ បានបោះបង់ចោលកតិកាសញ្ញានេះក្នុងឆ្នាំ ២០១៨ និងបានដាក់ទណ្ឌកម្មជាថ្មី ដែលជំរុញឱ្យអ៉ីរ៉ង់ចាប់ផ្តើមបំពានលើច្បាប់នុយក្លេអ៊ែរមួយចំនួនក្នុងឆ្នាំ ២០១៩។

ការអំពាវនាវរបស់លោក Guterres ធ្វើឡើងក្នុងកំឡុងពេលមានកិច្ចពិភាក្សា ដើម្បីស្តារកិច្ចព្រមព្រៀងដែលត្រូវបានគេស្គាល់ថាជា “ផែនការសកម្មភាពរួមគ្នា” ដែលអ៉ីរ៉ង់បានយល់ព្រមលើការទប់ស្កាត់កម្មវិធីនុយក្លេអ៊ែររបស់ខ្លួន ជាថ្នូរទៅនឹងការដកទណ្ឌកម្មរបស់បរទេសជាច្រើនដែលប្រឆាំងនឹងអ៉ីរ៉ង់។

ប្រភព៖ Reuters

ads banner