អគ្គលេខាធិការកីឡាអត្តពលកម្ម បញ្ជាក់ថា ជោគជ័យមិនរំពឹង តែសង្ឃឹមថា ប៉ែន សុគង់ នឹងបំបែកកំណត់ត្រា នៅអូឡាំពិក នៅទីក្រុងតូក្យូ

កីឡាករអត្តពលកម្ម ប៉ែន សុគង់ កំពុងតែហ្វឹកហាត់ត្រៀមខ្លួនចូលរួមប្រកួតកីឡាអូឡាំពិក នៅទីក្រុងតូក្យូ ប្រទេសជប៉ុន គ្រោងនឹងចាប់ផ្តើមនាពាក់កណ្តាល ខែកក្តដា ឆ្នាំ២០២១ ។
លោក ហ៊ុន បុរី អគ្គលេខាធិការ សហព័ន្ធកីឡាអត្តពលកម្មស្ម័គ្រចិត្ត បានគូបញ្ជាក់ថា ការចូលរួមអូឡាំពិក លើកនេះ សម្រាប់ប្រភេទកីឡាអត្តពលកម្ មកម្ពុជាយើងគឺទទួលបានសិទ្ធិអនុគ្រោះ បានតែកីឡាករ ប៉ែន សុគង់ តែម្នាក់គត់ ដោយប្រកួតលើវិញ្ញសារត់ល្បឿន១០០ម៉ែត្រ ។

លោក ហ៊ុន បុរី អះអាងទៀតថា មុននឹងសហព័ន្ធសម្រេចជ្រើសរើស ប៉ែន សុគង់ ជាបេក្ខភាពចូលរួមព្រឹត្តិការណ៍អូឡាំពិក ដោយសម្លឹងឃើញលក្ខណៈសម្បត្តិជាច្រើន ដូចជា វិន័យ សីលធម៍ ការព្យាយាមហ្វឹកហាត់ និងមិនមានការបញ្ចេញមតិរិះគន់លើបណ្តាញសង្គមផងដែរ ។

អគ្គលេខាធិការខាងលើ បានពន្យល់ថា ការបញ្ជូន ប៉ែន សុគង់ ចូលរួមប្រកួតកីឡាអូឡាំពិក ទីក្រុងតូក្យូ ប្រទេសជប៉ុននេះ យើងពុំរំពឹងលើជ័យជំនះត្រឡប់មកវិញទេ ពីព្រោះកម្រិតអូឡាំពិក ប្រទេសលើពិភពលោក ចំរាញ់យកតែកីឡាករ កីឡាការិនីខ្លាំងៗមកចូលរួម ប៉ុន្តែសម្រាប់កម្ពុជា គ្រាន់តែសង្ឃឹមបំបែកកំណត់ត្រាចាស់ប៉ុណ្ណោះ ដើម្បីយកសិទ្ធិផលនេះប្រជែងមេដាយ នៅស៊ីហ្គេម ។


សូមបញ្ជាក់ថា កីឡាករ ប៉ែន សុគង់ ដែលកំពុងហ្វឹកហាត់ត្រៀមចូលរួម ក្នុងព្រឹត្តិការណ៍កីឡាអូឡាំពិក ទីក្រុងតូក្យូ ពាក់កណ្តាលខែ កក្តដា ឆ្នាំ២០២១ ដោយធ្វើការប្រកួតលើវិញ្ញាសារត់ល្បឿន១០០ម៉ែត្រ មួយវិញ្ញាសាប៉ុណ្ណោះ ។ ដោយឡែកសម្រាប់ការហ្វឹកហាត់បច្ចុប្បន្ន ប៉ែន សុគង់ ធ្វើបានថេរៈវេលា ១០.៨៧វិនាទី ៕ (ប្រភពរូបភាព CAMSOC )

ចាន់ វិចិត្រ
ចាន់ វិចិត្រ
បន្ថែមពីលើជំនាញផ្នែកកាត់ត ក៏អាចថត សរសេរអត្ថបទ បញ្ចូលសម្លេង និងជាពិធីករបានយ៉ាងស្ទាត់ជំនាញ។ បច្ចុប្បន្ន លោកក៏បានបង្កើតកម្មវិធីកីឡាថ្មី២បន្ថែម សម្រាប់ទូរទស្សន៍អប្សរា និងបណ្តាញផ្សព្វផ្សាយសង្គមផងដេរ។
ads banner
ads banner
ads banner