អ្នកប្រដាល់គុនខ្មែរ ឡុង បេនលឿន ថា នឹងប្តូរយុទ្ធសាស្រ្តយកឈ្នះ យ៉េន ឌីណា អោយបាន
អត្ថបទដោយ៖
ចាន់ វិចិត្រ

អ្នកលេងគុនខ្មែរ ឡុង បេនលឿន នឹងក្លាយជាបេក្ខភាពជំនួសកីឡាករ សូត្រ ប៊ុនធី ប្រកួតជាមួយជើងខ្លាំង យ៉េន ឌីណា មកពីខេត្ត កោះកុង ដែលជាបេក្ខភាពជំនួស កីឡាករ ឡៅ ចិត្រា ក្នុងកម្មវិធីប្រដាល់ អ្នកតស៊ូគុនខ្មែរគោជល់ នៅថ្ងៃសៅរ៍ទី៣ ខែ កក្តដា ឆ្នាំ២០២១ ។ ឡុង បេនលឿន បានបញ្ជាក់ថា ការប៉ះគ្នាជាមួយ យ៉េន ឌីណា ៤លើករួចមកហើយ លទ្ធផលទាំង៤លើកកន្លងមកនេះ គឺចាញ់ទាំងអស់ ។

បេន លឿន ពន្យល់ថា យ៉េន ឌីណា គឺជាកីឡាករមួយរូប វាយឆ្លាត ដែលពិបាកក្នុងការវាយគាត់ចូលខ្លាំងណាស់ ប៉ុន្តែសម្រាប់ជំនួបទី៥នេះ គេនឹងផ្លាស់ប្តូរយុទ្ធសាស្រ្តថ្មី ដណ្តើមជ័យជំនះពី យ៉េន ឌីណា ឲ្យបាន ដើម្បីស្តាមុខមាត់មកវិញ។

គួររំលឹកថា ឡុង បេនលឿន ធ្លាប់ជួបកីឡាករ យ៉េន ឌីណា ៤លើករួចមកហើយ ដោយជំនួបទាំង៤លើកនោះ គឺ ចាញ់ពិន្ទុទាំងអស់៕

ចាន់ វិចិត្រ
បន្ថែមពីលើជំនាញផ្នែកកាត់ត ក៏អាចថត សរសេរអត្ថបទ បញ្ចូលសម្លេង និងជាពិធីករបានយ៉ាងស្ទាត់ជំនាញ។ បច្ចុប្បន្ន លោកក៏បានបង្កើតកម្មវិធីកីឡាថ្មី២បន្ថែម សម្រាប់ទូរទស្សន៍អប្សរា និងបណ្តាញផ្សព្វផ្សាយសង្គមផងដេរ។