ក្រុមគោជល់អេស្ប៉ាញ ឡើងទៅវគ្គ ៤ក្រុមចុងក្រោយ បន្ទាប់ឈ្នះស្វីស ដោយបាល់កាត់សេចកនតី១១ម៉ែត្រ

អត្ថបទដោយ៖
ធី ដា

ក្រុមគោជល់អេស្ប៉ាញ បានយកឈ្នះក្រុមជម្រើសជាតិស្វីស ដែលនៅសល់គ្នា ១០នាក់ក្នុងលទ្ធផល ៣-១ ដោយការស៊ុតបាល់ ១១ម៉ែត្រកាត់សេចក្តី ឡើងទៅវគ្គពាកកណ្តាលផ្តាច់ព្រ័ត្រ នាកីឡដ្ឋាន Saint Petersburg ប្រទេសរុស្ស៊ី ពានអឺរ៉ុប UEFA Euro 2020 ។

ការប្រកួត៩០នាទី លទ្ធផលស្មើគ្នា ១ទល់ ១ ក្រុមគោជល់អេស្ប៉ាញ រកបាន១គ្រាប់ដោយការស៊ុតរបស់ខ្សែការពារ Jordi Alba នៅនាទី៦៨ និងតាមស្មើវិញដោយ Xherdan Shaqiri នៅនាទី៦៩ម៉ោង ១៥នាទី ២ដង តែដល់វគ្គស៊ុតបាល់១១ម៉ែត្រកាត់សេចក្តី ក្រហមអេស៉្បាញ យកឈ្នះលទ្ធផល ៣-១ មានឱកាសឡើងទៅដល់វគ្គ ៤ក្រុមសារជាថ្មី បន្ទាប់ពី Euro 2016 ធ្លាក់ត្រឹមវគ្គ ១៦ក្រុម ។
គួររម្លឹកថា ក្រុមគោជល់អេស៉្បាញ ធ្លាប់ឈ្នះជើងឯកពិភពលោក World Cup ២០១០ និងពាន Euro ២០១២ ៕

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner