ក្រុម អុីតាលី យកឈ្នះ ប៊ែលហ្សិក ២ទល់១ ឡើទៅជួបក្រុមអេស៉្បាញវគ្គ ៤ក្រុមចុងក្រោយ

អត្ថបទដោយ៖
ធី ដា

ក្រុមអុីតាលី បានយកឈ្នះក្រុមបិសាចក្រហមប៊ែលហ្សិក ២ទល់១ នាកីឡដ្ឋាន Fussball Arena Munich ស្ថិតក្នុងទីក្រុង Munich ប្រទេសអាល្លីម៉ង់ ឡើងទៅវគ្គ៤ក្រុមចុងក្រោយ ត្រូវប៉ះក្រុមអេស៉្បាញ នៅពាន UERO 2020 ជាមួយគ្នានេះក្រុុម អុីតាលីនៅតែរក្សាកំណត់ត្រាមិនទាន់ចាញ់ ៣២ប្រកួតក្រោមការដឹកនាំរបស់លោក Roberto Mancini តាំងពីឆ្នាំ២០១៩ ។

២គ្រាប់២របស់ក្រុមអុីតាលី រកបានដោយកីឡាករ Barella និង Insigne នៅនាទី៣១ និងនាទី៤៤ តែកីឡាករ Romeo Lukaku រកបានមួយគ្រាប់អោយ ប៊ែលហ្សិក នៅនាទី៤៥+២ ដោយស៊ុតបាល់១១ម៉ែត្រ នៅវគ្គទី១ ។ លុះវគ្គទី២ក្រុមទាំង២មិនមានក្រុមណារកគ្រាប់បន្ថែមទេ បញ្ចប់ការប្រកួត៩០នាទីក្រុមអុីតាលីឈ្នះ២ទល់១ លើក្រុមប៊ែលហ្សិក ឡើទៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ពាន UERO 2020 ។

គួរបញ្ជាក់ថា ក្រុមអុីតាលី ត្រូវប៉ះ ក្រុមអេស៉្បាញ វគ្គកណ្តាលផ្តាច់ព្រ័ត្រ ពាន UERO 2020 នៅថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២១ ៕

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner