កុំភ្លេចគូពិសេស២គូ យប់នេះ ដាណាម៉ាក ប៉ះ ឆេក អង់គ្លេស ប៉ះអ៊ុយក្រែន
វគ្គ ៨ក្រុមចុងក្រោយ ពានUEFA UERO 2020 នឹងបញ្ចប់ នៅរាត្រីនេះ ដើម្បីប្រជែងកៅអីឡើងទៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ដោយរកឃើញ ២ក្រុមរួចហើយ គឺអេស្ប៉ាញ និងអ៉ីតាលី ។
គូទី១ ក្រុមដាណាម៉ាក ប៉ះសាធារណរដ្ឋឆេក នាម៉ោង ២៣:០០នាទីយប់ (ម៉ោងនៅកម្ពុជា) ថ្ងៃទី០៣ ខែកក្កដានេះ នាកីឡដ្ឋាន Baku Olimpiya Stadionu ស្ថិតក្នុងទីក្រុង Baku ប្រទេសអាហ្សឺបៃហ្សង់ ។
គូទី២ ក្រុមតោកំណាចអង់គ្លេស ប៉ះអ៊ុយក្រែន នាម៉ោង ០២៖០០នាទីទាបភ្លឺ (ម៉ោងនៅកម្ពុជា) ឈានចូលថ្ងៃ ទី០៤ ខែកក្កដា ឆ្នាំ២០២១ នាកីឡដ្ឋាន Stadio Olimpico ស្ថិតក្នុងទីក្រុង Rome ប្រទេសអ៉ីតាលី ៕
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕





