លួចម៉ូតូបានសម្រេច តែម្ចាស់ស្រែថាចោរៗផ្អេីលដល់ សន្តិសុខបុរីប៉េងហួត និងសមត្ថកិច្ចឃាត់ខ្លួនបានម្នាក់

  ភ្នំពេញ  ៖  យោងតាមរបាយការណ៍របស់លោកវរសេនីយ៍ឯក  ម៉ៅ  សឿត  អធិការនគរបាលខណ្ឌច្បារអំពៅ  បានឲ្យដឹងនៅព្រឹកថ្ងៃទី ៤  ខែកក្កដា  ឆ្នាំ ២០២១នេះ  មានករណី លួច (ម៉ូតូ) នៅចំណុចមុខការដ្ឋានសំណង់បុរីប៉េងហួត ផ្លូវលំ ភូមិវាលស្បូវ សង្កាត់វាលស្បូវ ខណ្ឌច្បារអំពៅ នៅថ្ងៃទី ០៣ ខែកក្កដា  ឆ្នាំ ២០២១ ម៉ោង១៥និង៣០នាទីត្រូវកម្លាំងសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យម្នាក់ ។
ជនសង្ស័យខាងលេីមានឈ្មោះ មឹក សាម៉ៃ ភេទ ប្រុស អាយុ ២៥ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ កម្មករសំណង់ ស្នាក់នៅរោងកម្មករបុរីប៉េង ហួត ផ្លូវ លំ ភូមិវាលស្បូវ សង្កាត់វាលស្បូវ ខណ្ឌច្បារអំពៅ  ព្រមទាំងប្រើប្រាស់គ្រឿងញៀនផងដែរ  ។ ចំណែកជនរងគ្រោះឈ្មោះ ពែក សាអែម ភេទ ស្រី អាយុ ៣៣ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ កម្មករសំណង់ ស្នាក់នៅផ្ទះគ្មានលេខ ផ្លូវ បេតុង ភូមិដំណាក់ធំ៣ សង្កាត់ស្ទឹងមានជ័យ៣ ខណ្ឌមានជ័យ។
សមត្ថកិច្ចបានឲ្យដឹងថា ៖ មុនដំបូងជនរងគ្រោះទុកម៉ូតូម៉ាកហុងដាសេ១២៥ ពណ៌ខ្មៅ ផ្លាកលេខ កំពង់ធំ ១H-៨២១០ នៅចំណុច កើតហេតុ ដោយពុំបានចាក់សោកម៉ូតូទេ រួចទៅធ្វើការក្នុងការដ្ឋានសំណង់ ស្រាប់តែជនសង្ស័យដើរមកដល់ធ្វើសកម្មភាព លួចម៉ូតូជនរងគ្រោះម៉ាកខាងលើបណ្តើរគេចខ្លួនបានបន្តិច ក៏ត្រូវបានជនរងគ្រោះឃើញស្រែកចោរៗ ពេលនោះក៏មាន សមត្ថកិច្ចយើង និងកម្លាំងសន្តិសុខរបស់បុរីប៉េងហួតចាប់ឃាត់ខ្លួនជនសង្ស័យ រួមនិងវត្ថុតាងម៉ូតូ០១គ្រឿងម៉ាកខាងលើ (ជា របស់ជនរងគ្រោះ) រួចបញ្ជូនមកអធិការដ្ឋាននគរបាលខណ្ឌច្បារអំពៅ ចាត់ការតាមច្បាប់៕  ដោយ  ៖  ភារ៉ា  និងប៊ុនធី
ហេង វណ្ណា
ហេង វណ្ណា
ជាអ្នកគ្រប់គ្រងព័ត៌មានពេលព្រឹក និងព័ត៌មានថ្មីទាន់ហេតុការណ៍។ ជាមួយនឹងបទពិសោធន៍ការងារលើវិស័យព័ត៌មានរយៈពេលវែង និងទំនាក់ទំនងល្អជាមួយអង្គភាព-ស្ថាប័ននានា នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner