ក្រសួងរៀបចំដែនដី រៀបចំខួបអនុស្សាវរីយ៍លើកទី១០៩ទិវាអន្តរជាតិនារី៨មិនាឆ្នាំ១៩១០-ឆ្នាំ២០២០ក្រោមប្រធានបទ”មានសន្តិភាព មានការលើកកំពស់សមភាពយេនឌ័រ”
ក្រសួងរៀបចំដែនដីនគរូបនីយកម្ម និងសំណង់រៀបចំខួបអនុស្សាវរីយ៍លើកទី១០៩ទិវាអន្តរជាតិនារី៨មិនាឆ្នាំ១៩១០-ឆ្នាំ២០២០ក្រោមប្រធានបទ”មានសន្តិភាព មានការលើកកំពស់សមភាពយេនឌ័រ” ដោយមានការចូលរួមពីថ្នាក់ដឹកនាំក្រសួងនិងមន្ត្រីបុគ្គលិកជាស្ត្រីមកពីមន្ទីរ ការិយាល័យក្រោមឱវាទក្រសួង ទាំង២៥រាជធានីខេត្តសរុប680នាក់។

ក្នុងឱកាសនោះឯកឧត្ដមជា សុផារ៉ា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដីនគរូបនីយកម្មនិងសំណង់បានចាត់ទុកមន្ត្រីបុគ្គលិកជាស្ត្រីក្រោមឱវាទក្រសួងថាបានរួមចំណែកយ៉ាងធំធេង និងមានប្រសិទ្ធិភាពបំផុតក្នុងការបំពេញការងារសំរាប់ក្រសួងរៀបចំដែនដីនគរូបនីយកម្មនិងសំណង់ក៏ដូចជាបានចូលរួមប្រកបដោយជោគជ័យក្នុងការអនុវត្ត គោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជាក្រោមការដឹកនាំរបស់សម្តេចអគ្គមហាសេនាបតីតេជោហ៊ុនសែននាយករដ្ឋមន្ត្រី។ប្រធានបទក្នុងខួបលើកទី១០៩ទិវាអន្តរជាតិនារី៨មិនាឆ្នាំ២០២០នេះគឺ”មានសន្តិភាព មានការលើកកំពស់សមភាពយេនឌ័រ”។

ឯ.ឧឧបនាយករដ្ឋមន្ត្រីបានស្នើដល់សមាជិកទាំងអស់ក្នុងអង្គពិធីអោយចងចាំនិងរំលឹកថានៅពេលដែលយើងទទួលបានសន្តិភាពនេះហើយត្រូវខិតខំរួមគ្នាថែរក្សាកុំអោយបាត់បង់ និងកុំអោយបំភ្លេចនូវគុណូបការះដ៏ធំធេងដែលយុទ្ធជនយុទ្ធនារីបានពលីជីវិតដើម្បីប្តូរយកសុខសន្តិភាពនេះ ម្យ៉ាងទៀតទាក់ទិននឹងការប្រែប្រួលអំពីបញ្ហាប្រព័ន្ធអនុគ្រោះពន្ធEBAរបស់សហភាពអឺរ៉ុបសំរាប់ប្រទេសកម្ពុជា គឺមានការបាត់បង់មួយផ្នែកស្មើនឹង២០%ប៉ុណ្ណោះហើយបញ្ហាទីផ្សារគឺនៅដដែល ដែលបញ្ហានេះវាមិនពាក់ព័ន្ធ នឹងការព្យួររឺផ្អាកដំណើរការរបស់រោងចក្រមួយចំនួននោះទេ ពីព្រោះការផ្អាកដំណើរការរបស់រោងចក្រមួយចំនួននោះគឺ កើតមានឡើងស្របពេលដែលប្រទេសចិនបានផ្ទុះឡើងនូវវីរុសប្រភេទថ្មីcovid 19 ដែលទីផ្សារប្រទេសចិនគឺជាកន្លែងលក់វត្ថុធាតុដើមផ្គត់ផ្គង់ដល់រោងចក្រគឺមិនអាចផ្គត់ផ្គង់បាន។

ឧបនាយករដ្ឋមន្ត្រីបានសំណូមពរដល់មន្ត្រីបុគ្គលិកជានារីទាំងអស់អោយធ្វើយ៉ាងណាក្លាយជាស្នូលក្នុងការអនុវត្ តនូវទំនៀមទំលាប់ប្រពៃណីដ៏ផូរផង់របស់ជាតិនិងត្រូវយល់ថាក្រសួងរៀបចំដែនដីនគរូបនីយកម្មនិងសំណង់ បានទទួលការទុកចិត្តពីរាជរដ្ឋាភិបាលហើយទាំងអស់គ្នាបានរួមចំណែកយ៉ាងធំធេងក្នុងការបំពេញតួនាទីភារកិច្ចរៀងៗ ខ្លួនក្រោមឱវាទក្រសួងបានយ៉ាងល្អប្រសើរដែលនេះចាត់ទុកថាជាតំលៃមិនអាចកាត់ថ្លៃបានដូច្នេះ ឯ.ឧបានអំពាវនាវថារាល់ពិធីនិមួយៗគឺត្រូវតែមានវត្តមាននារីគ្រប់លំដាប់ថ្នាក់ចូលរួមទោះបីជាមន្ត្រីបុគ្គលិកជានារី នោះមានក្របខណ្ឌរឺឥតក្របខណ្ឌរឺជាមន្ត្រីជាប់កិច្ចសន្យាយ៉ាងណាក្តី៕ធ.ដ



