បើករថយន្តចេញពីកម្មវិធីមិត្តភក្កិទៅបុកបង្កាន់ដៃស្ពានអាកាសផ្សារដីហុយខ្ទេចមួយកំណាត់ខាងមុខ

អត្ថបទដោយ៖
Kien Sereyvuth

ភ្នំពេញ៖ បុរសម្នាក់ចេញពីកម្មវិធីមិត្តភក្កិមួយកន្លែងសង្ស័យស្រវឹងស្រាបើករថយន្តទៅបុបង្កាន់ដៃស្ពានអាកាសផ្សារដីហុយ ខ្ទេចមួយកំណាត់មុខខូចខាតយ៉ាងដំណំ អម្ចាស់រងរបួសស្រាល។ ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង១០ និង៤០នាទីយប់ថ្ងៃទី០៥ខែមីនាឆ្នាំ២០២០ ស្ថិតនៅតាមបណ្ដោយផ្លូវសហព័ន្ធរុស្ស៊ី ក្នុងសង្កាត់អូបែកក្អមខណ្ឌសែនសុខ រាជធានីភ្នំពេញ។

តាមប្រភពព័ត៌មានពីម្ចាស់រថយន្តបានឲ្យដឹងថាមុនពេលកើតហេតរូបគាត់បើករថយន្តមួយគ្រឿងម៉ាកហាយឡិនឌ័រ ពណ៌ទឹកប្រាក់ពាក់ស្លាកលេខភ្នំពេញ 2AS-5509ទើបនឹងចេញពីកម្មវិធីមិត្តភក្កិមួយកន្លែងគោលបំណងបើករថយន្តត្រឡប់ទៅផ្ទះ វិញក្នុងទិសដៅពីលិចទៅកើតលុះមកដល់ចំណុចកើតហេតុខាងលើបានរាយចង្កូតមកខាងស្ដាំដៃជ្រុល ទៅស្ពានអាកាសពេញទំហឹងតាឲ្យរថយន្តតិចថ្ងៃខាងមុខរកការខូចខាតយ៉ាងដំណំ។

ក្រោយពេលកើតហេតុសមត្ថកិច្ចមូលដ្ឋានចុះទៅដល់បានទំនាក់ទំនងទៅខាងជំនាញចុះមកធ្វើការវាស់វែង យករថយន្តបង្កទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោករាជធានីភ្នំពេញដើម្បីរង់ចាំដោះស្រាយនៅពេលក្រោយ៕ធ.ដ

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner