មន្ត្រី​អ៊ីស្រាអែល​កំពុង​ស៊ើប​អង្កេត​ការ​វាយ​ប្រហារ​លើ​នាវា​ដឹក​ទំនិញ​តាម​ផ្លូវ​ទៅ​កាន់ UAE

សុខ វេងឈាង

មន្ត្រី​ក្រសួង​ការពារ​ជាតិ​អ៊ីស្រាអែល​បាន​ធ្វើ​ការ​ស៊ើប​អង្កេត​ថា​តើ​កង​កម្លាំង​ប្រដាប់​អាវុធ​អ៊ីរ៉ង់​អាច​នៅ​ពី​ក្រោយ​ការ​វាយ​ប្រហារ​នាវា​ដឹក​ទំនិញ​អ៊ីស្រាអែល​មួយ​គ្រឿង​កាល​ពី​ថ្ងៃ​សៅរ៍​នេះ​ ដែល​កំពុង​ធ្វើ​ដំណើរ​ពី​អារ៉ាប៊ីសាអ៊ូឌីត​ ទៅ​កាន់​អេមីរ៉ាត​អារ៉ាប់​រួម​។ នេះ​បើ​តាម​ការ​រាយការណ៍​របស់​ទូរទស្សន៍​អ៊ីស្រាអែល​ N12​។

N12 បាន​រាយការណ៍​ដោយ​ដក​ស្រង់​ប្រភព​មិន​បញ្ចេញ​ឈ្មោះ​នៅ​ក្នុង​អង្គភាព​ការពារ​ជាតិ​អ៊ីស្រាអែល​ថា​ក្រុម​នាវិក​មិន​រង​របួស​ទេ ហើយ​នាវា​ឈ្មោះ​ Tyndall ដែល​គេ​សង្ស័យ​ថា​រង​ការ​វាយ​ប្រហារ​ដោយ​មីស៊ីល មិន​រង​ការ​ខូច​ខាត​ធ្ងន់ធ្ងរ​ទេ​ និង​បាន​បន្ត​ដំណើរ​ទៅ​មុខ​បន្ទាប់​ហេតុការណ៍​នេះ​បាន​កើត​ឡើង​។ ប៉ុស្តិ៍​ទូរទស្សន៍​ប្រទេស​លីបង់​ ដែល​គាំទ្រ​អ៊ីរ៉ង់​ Al Mayadeen បាន​រាយការណ៍​ពី​ហេតុការណ៍​នេះ​មុន​គេ​។ ប្រព័ន្ធ​ផ្សព្វផ្សាយ​អ៊ីរ៉ង់​រាយការណ៍​លើ​ការ​វាយ​ប្រហារ​ដោយ​ទូលំ​ទូលាយ​ដោយ​ផ្អែក​លើ​ការ​រាយការណ៍​របស់​ស្ថានីយ៍ទូរទស្សន៍​ Al Mayadeen។

អ្នក​នាំ​ពាក្យ​រដ្ឋាភិបាល​អ៊ីស្រាអែល​ និង​អេមីរ៉ាត​អារ៉ាប់​រួម​ មិន​បាន​អត្ថាធិប្បាយ​លើ​ហេតុការណ៍​នេះ​ទេ​។

នេះ​ជា​ហេតុការណ៍​ចុង​ក្រោយ​បង្អស់​នៅ​តំបន់​ផ្លូវ​ទឹក​ដ៏​រសើប​ ដែល​ជា​កន្លែង​សត្រូវ​អ៊ីស្រាអែល​-អ៊ីរ៉ង់​បាន​ដោះដូរ​ការ​ចោទ​ប្រកាន់​ទៅ​វិញ​ទៅ​មក​ជុំ​វិញ​ការ​វាយ​ប្រហារ​នាវា​ឆ្លង​កាត់​។ កាល​ពី​ដើម​ខែ​មិថុនា​នាវា​ចម្បាំង​ធំ​ជាង​គេ​របស់​កង​ទ័ព​ជើង​ទឹក​អ៊ីរ៉ង់​បាន​លិច​នៅ​តំបន់​នេះ​ បន្ទាប់​មាន​អគ្គីភ័យ​ ហើយ​ជា​រឿយ​ចាប់​តាំង​ពី​ខែ​មេសា​ នាវា​ដឹក​ទំនិញ​អ៊ីស្រាអែល​រង​ការ​វាយ​ប្រហារ​នៅ​តំបន់​នេះ​។​

Source: https://www.reuters.com/world/middle-east/israeli-officials-say-cargo-ship-possibly-attacked-en-route-uae-israeli-n12-news-2021-07-03/

ហេង វណ្ណា
ហេង វណ្ណា
ជាអ្នកគ្រប់គ្រងព័ត៌មានពេលព្រឹក និងព័ត៌មានថ្មីទាន់ហេតុការណ៍។ ជាមួយនឹងបទពិសោធន៍ការងារលើវិស័យព័ត៌មានរយៈពេលវែង និងទំនាក់ទំនងល្អជាមួយអង្គភាព-ស្ថាប័ននានា នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner