ស្លាប់កើនដល់៤៥នាក់ ករណីធ្លាក់យន្តហោះយោធានៅហ្វីលីពីន

យន្ដហោះមួយគ្រឿងនេះបានធ្លាក់ នៅថ្ងៃអាទិត្យ ទី៤ កក្កដានេះ ដោយដំបូងឡើយ អ្នកស្លាប់ គេរកឃើញសព១៧នាក់ប៉ុណ្ណោះ មុនកើន៤៥នាក់នេះ ប៉ុន្តែនៅបាត់ខ្លួនទៀត ដោយគេដឹងថា មានមនុស្ស៩៦នាក់នៅលើយន្តហោះ មុនពេលធ្លាក់ មានជនស៊ីវិលដែរ។

យន្ដហោះយោធាដឹកជញ្ជូននេះ គឺជាប្រភេទ C-130 បានធ្លាក់កំឡុង ពេលព្យាយាមចុះចតនៅលើកោះ Jolo នៃខេត្ត Sulu។

ភ្លាមៗនោះ យោធាហ្វីលីពីនមិនទាន់អាចបញ្ជាក់ពីមូលហេតុ បណ្ដាលឱ្យយន្ដហោះយោធាខាងលើធ្លាក់នោះទេ ៕

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner