មនុស្ស៤៤នាក់នៅខេត្តសៀមរាដែលធ្លាប់ប៉ះពាល់ផ្ទាល់ និងប្រយោលជាមួយជនជាតិជប៉ុនដែលសង្សស័យថាឆ្លងវីរុសកូវីដ ១៩ ត្រូវបានគេដាក់ឲ្យនៅដាច់ដោយឡែកពីគេ
យោងតាមនាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លងនៃក្រសួងសុខាភិាបលបានឲ្យដឹងនៅរសៀលថ្ងៃសទី៥មីនាថា
ក្រោយពីទទួលបាន ព័ត៌មានថា ជនជាតិជប៉ុនមានផ្ទុកមេរោគ Covid-19, ក្រុមមន្រ្តីសុខាភិបាលថ្នាក់ជាតិ ថ្នាក់ខេត្ត និងអាជ្ញាធរខេត្តសៀមរាប កំពុងធ្វើការលើករណីនោះដោយតម្លាភាពបំផុត និងធ្វើការប្រកបដោយភាពត្រឹមត្រូវបំផុតទៅតាមនីតិវិធីរបស់អង្គការសុខភាពពិភពលោក មជ្ឈណ្ឌលប្រយុទ្ធនឹងជំងឺឆ្លងសហរដ្ឋអាមេរិក និងវិទ្យាស្ថានប៉ាស្ទ័រ ។
គេបានរកឃើញអ្នកប៉ះពាល់ផ្ទាល់ ៤នាក់ និង ប្រមាណ ៤០នាក់ប៉ះពាល់ប្រយោល ដែលតំរូវឱ្យគាត់នៅដោយឡែកពីគេចំនួន១៤ថ្ងៃ និងតាមដានសុខភាព បើមានចេញរោគសញ្ញាត្រូវយកវត្ថុវិភាគជាបន្ទាន់។ ប៉ុន្តែពួកគេ ពុំទាន់មានរោគសញ្ញានៅឡើយទេ។
សូមបញ្ជាក់ថាជនជាតិជប៉ុននោះ ជាអ្នកធុរកិច្ច បានធ្វើដំណើរជាបន្តបន្ទាប់ក្នុងរយ:ពេលខ្លីពី ប្រទេសវៀតណាម ប្រទេសថៃ ប្រទេសហ្វីលីពីន ប្រទេសកម្ពុជា បន្ទាប់មកទៅវៀតណាម និងត្រលប់ចូល្រទេសជប៉ុនវិញ ហើយត្រូវគេរកឃើញវិជ្ជមាន COVID-19 នៅទីនោះ។ ក្រសសួងសុខាភិបាលបានបញ្ជាក់ថា រហូតដល់ម៉ោង ៤ល្ងាច ថ្ងៃទី៥មីនា២០២០ គេមិនទាន់កឃើញមានករណីថ្មីនៃសវីរុសកូវីដ១៩នោះនៅឡើយទេ ក្រៅពីជនជាតិចិនម្នាក់ដែលបានព្យាបាលជា និងបានត្រលប់ទៅប្រទេសចិនវិញ៕ធ.ដ