ឯកឧត្ដម ជា សុផារ៉ា បានអញ្ជើញជាអធិបតីភាព ក្នុងពិធីលៀងសាយភោជន៍អបអរសាទរសន្និបាតបូកសរុបលទ្ធផល ការងារឆ្នាំ២០១៩ និងលើកទិសដៅការងារសំរាប់ឆ្នាំ២០២០ របស់សមាគមអសមាគមអ្នកអភិវឌ្ឍលំនៅស្ថានកម្ពុជា
លោកឧកញ្ញា លី ហួរ ប្រធានសមាគមអ្នកអភិវឌ្ឍលំនៅស្ថានកម្ពុជា បានអោយដឹងថាបច្ចុប្បន្នសមាគមរបស់លោកមានសមាជិកសរុប៥៨ក្រុមហ៊ុន សុទ្ធសឹងជាក្រុមហ៊ុនអភិវឌ្ឍលំនៅឋាននិងមានការគាំទ្រយ៉ាងពេញទំហឹងពីអ្នកវិនិយោគលើវិស័យអចលនទ្រព្យជាតិនិងអន្តរជាតិព្រមទាំងរាជរដ្ឋាភិបាលកម្ពុជាផងដែរ។លោកឧកញ្ញាបានលើកឡើងថា សំណង់លំនៅស្ថាននៅតែជាតម្រូវការយ៉ាងខ្ពស់ទៅថ្ងៃអនាគត ដូច្នេះសមាគមក៏ត្រូវតែបន្តការខិតខំទៅមុខយូរអង្វែង និងបន្តពង្រីកសក្តានុពលរបស់ខ្លួនឈរលើចក្ខុវិស័យនិងទិសដៅវែងឆ្ងាយក្នុងការចូលរួមជាមួយរាជរដ្ឋាភិបាលកម្ពុជា។

សមាគមមានទស្សនវិស័យមួយទៀតគឺលើកកំពស់ស្តង់ដាវិស័យអចលនទ្រព្យនៅកម្ពុជាអោយកាន់តែខ្ពស់ ដោយមិនមែនផ្តោតសំខាន់លើតែសំណង់លំនៅស្ថានរឺបុរីប៉ុណ្ណោះទេតែក៏ផ្តោតលើអគារខុនដូ មជ្ឈមណ្ឌលពាណិជ្ជកម្ម អគារទំនើបខ្ពស់ៗជាសំខាន់ព្រោះថាអគារខ្ពស់ៗទាំងនោះគឺជាប៉ូលដ៏សំខាន់នៃទំនាក់ទំនងសេដ្ឋកិច្ចពាណិជ្ជកម្មកម្ពុជា ជាមួយពាណិជ្ជកម្មអន្តរជាតិនិងដើរតួនាទីយ៉ាងសំខាន់ក្នុងការធ្វើសេវាពាណិជ្ជកម្មអន្តរជាតិព្រមទាំងចូលរួមចំណែក លើកស្ទួយកំណើនសេដ្ឋកិច្ចជាតិផងដែរ។

ដោយឈរលើភាពរីកចំរើននៃវិស័យអភិវឌ្ឍលំនៅស្ថានឥតឈប់ឈរដែលជាផ្នែកមួយនៃឆ្អឹងខ្នងសេដ្ឋកិច្ចជាតិនោះ សមាគមបានរួមចំណែកអភិវឌ្ឍវិស័យអចលនទ្រព្យមិនថានៅរាជធានីភ្នំពេញទេសូម្បីតែនៅតាមបណ្តាខេត្តផងដែរ ដោយបានប្រែក្លាយដីអោយមានតំលៃពោរពេញទៅដោយសំណង់អគារទំនើប បុរីលំនៅស្ថាន មជ្ឈមណ្ឌលពាណិជ្ជកម្ម អគារការិយាល័យ ផ្សារទំនើបនិងសំណង់បែបទំនើបៗមានបណ្តាញហេដ្ឋារចនាសម្ព័ន្ធ បណ្តាញផ្លូវ បណ្តាញទឹកនិងមានប្រព័ន្ធអគ្គិសនី លើកកំពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋបានសមរម្យផ្តល់អោយពួកគាត់មានការងារធ្វើ រួមចំណែកជួយដល់រាជរដ្ឋាភិបាលតាមរយះការបង់ពន្ធ ជម្រុញកំណើនសេដ្ឋកិច្ចជាតិនិងលើកកំពស់កិត្តិយសកិត្យានុភាពជាតិកម្ពុជាចំពោះអន្តរជាតិផងដែរក្រោមការដឹកនាំរបស់សម្តេចអគ្គមហាសេនាបតីតេជោហ៊ុនសែននាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ដែលអន្តរជាតិទទួលស្គាល់ថាកម្ពុជាមានសន្តិភាពស្ថេរភាពនិងការអភិវឌ្ឍលើគ្រប់វិស័យគួរជាទីមោទនះ។

ក្នុងឱកាសនោះឯ.ឧឧបនាយករដ្ឋមន្រ្តីជា សុផារ៉ា បានបង្ហាញពីក្តីរីករាយដែលបានចូលរួមអបអរសាទរសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០១៩និងលើកទិសដៅការងារឆ្នាំ២០២០របស់សមាគមអ្នកអភិវឌ្ឍលំនៅស្ថានកម្ពុជានិងបានចាត់ទុកថាសន្និបាតនេះគឺជាសន្និបាតមួយដែលមានលក្ខណះពិសេសស្របនឹងឱកាសដែលកំណើនសេដ្ឋកិច្ចជាតិបានកើនឡើងក្នុងរង្វង់៧,១%ក្នុងមួយឆ្នាំនិងអាចនិយាយបានថាវិស័យអចលនវត្ថុជាវិស័យមួយដែលជំរុញសេដ្ឋកិច្ចជាតិក្នុងឆ្នាំ២០១៩នេះដោយក្នុងនោះយើងឃើញថាការវិនិយោគលើវិស័យនេះក្នុងព្រះរាជាណាចក្រកម្ពុជាមានរហូតដល់១១០០០លានដុល្លារសហរដ្ឋអាមេរិកក្នុងឆ្នាំ២០១៩ បើប្រៀបធៀបនឹងឆ្នាំ២០១៨គឺមានតែ៥៥០០លានដុល្លារសហរដ្ឋអាមេរិកប៉ុណ្ណោះគឺមានការកើនឡើងរហូតដល់៩០%។

ការវិវត្តរីកចំរើននៃវិស័យសំណង់ស្របនឹងឱកាសដែលសមាគមអ្នកអភិវឌ្ឍលំនៅស្ថានកម្ពុជាបានរៀបចំសន្និបាតបូកសរុបលទ្ធផលការងាររបស់ខ្លួននេះ ក៏អាចនិយាយបានថានេះគឺជាការផ្លាស់ប្តូរនូវបទពិសោធន៍កម្រិតជំនាញការយល់ដឹងនិងគិតគូរអំពីគំនិតយោបល់សំរាប់ជំរុញនូវការអភិវឌ្ឍ បើគ្មានការរៀបចំបូកសរុបលទ្ធផលការងារប្រចាំឆ្នាំទេនោះវាមិនបានចងក្រងជាដុំឯកភាពគ្នាតែមួយហើយនេះក៏ជាផែនមួយសំរាប់ផ្លាស់ប្តូរបទពិសោធន៍គ្នាទៅវិញ ទៅមកដែលកាលពីមុនយើងនៅដាច់ដោយឡែកពីគ្នាហើយទុនក៏នៅមានការខ្វះចន្លោះមិនទាន់គ្រប់គ្រាន់ ក្រោយពេលដែលយើងមានបទពិសោធន៍និងរកបានដៃគូហើយនោះរហូតមកទល់ពេលនេះយើងឃើញថាការវិវត្តន៍រីកចំរើនមានកំណើនកាន់តែកើនឡើងថែមទៀត។

លទ្ធផលដែលទាំងអស់គ្នាបានកត់ត្រាទុកនាពេលបច្ចុប្បន្ននេះយើងឃើញថានៅទីណាក៏មានសំណង់លំនៅស្ថានល្អ ទំនើបខ្ពស់ៗរីឯបុរីលំនៅស្ថានមានរហូតដល់៣២០បុរីដែលកាលពីមុនមិនមានបុរីបែបនេះឡើយ។ឯ.ឧឧបនាយករដ្ឋមន្រ្តីបានកោតសរសើរដល់អ្នកអភិវឌ្ឍបុរីលំនៅស្ថានដែលបានកែច្នៃបុរីនិមួយៗ អោយមានសោភណ្ឌភាពនិងរឹងមាំដែលអាចចូលរួមលើកកំពស់បរិស្ថានដោយបានរួមចំណែកបង្កើត ផ្ទៃបៃតងសំដៅទប់ស្កាត់បំរែបំរួលអាកាសធាតុ។

នៅក្នុងបុរីនិមួយៗយ៉ាងហោចណាស់ក៏មានហេដ្ឋារចនាសម្ព័ន្ធបង្កប់ក្រោមដីប្រវែង៥ទៅ៦km បើមិនមានការស្ថាបនាផ្លូវ លូ រឺភ្លើងបំភ្លឺទេនោះគឺមិនអាចងាយស្រួលលក់ដូរសម្រួលដល់ការរស់នៅរបស់អតិថិជននោះឡើយដូច្នេះយើងទទួលស្គាល់និងអោយតំលៃថានេះគឺជាការរួមចំណែកក្នុងការអភិវឌ្ឍទីក្រុងនិងទីប្រជុំជនដោយឯកឯងហើយវិស័យឯកជនគឺបានរួមចំណែកជាមួយនឹងរដ្ឋ។ម្យ៉ាងទៀតចំពោះបញ្ហាសន្តិសុខគឺយើងបានទទួលស្គាល់ថាទីណាដែលមានបុរីគឺចាត់ទុកថាជាភូមិមួយ ជាបណ្តុំនៃសហគមន៍មួយដែលប្រជាពលរដ្ឋមានទុនដើម្បីទិញលំនៅស្ថានក្នុងបុរីដែលមានសន្តិសុខប្រចាំការ មានអ្នករៀបចំជួសជុលក្នុងការឆ្លើយតបជាមួយនឹងអតិថិជនរបស់ខ្លួនហើយសន្តិសុខនៅទីនោះត្រូវបានធានាដែលនេះក៏អាចនិយាយបានថាជាការរួមចំណែកនៅក្នុងការអភិវឌ្ឍភូមិឃុំមានសុវត្ថិភាព កាត់បន្ថយបាននូវក្តីកង្វល់រឺការភ័យខ្លាចរបស់ប្រជាពលរដ្ឋរាប់ពាន់គ្រួសារក្នុងបុរីនោះ។

ក្រៅពីនេះក៏យើងវាយតំលៃខ្ពស់ថាដោយសារការអភិវឌ្ឍបែបនេះហើយទើបយុវជនមានការងារធ្វើ បន្ថែមពីនេះចំពោះការអភិវឌ្ឍលំនៅស្ថានរបស់ម្ចាស់បុរីហាក់ដូចជាបានជួយរកការងារធ្វើអោយវិស្វករស្ថាបត្យករ អ្នកសិក្សាគំរោងប្លង់ផងដែរ។ ឯ.ឧឧបនាយករដ្ឋមន្រ្តីបានបញ្ជាក់ថាក្រោមការដឹកនាំនិងចង្អុរបង្ហាញពីសម្តេចតេជោហ៊ុនសែននាយករដ្ឋមន្រ្តីក្នុងការគាំទ្រនិងបើកទូលាយដល់វិស័យឯកជនដែលជាគំនាស់សេដ្ឋកិច្ចបន្ថែមទៀត ដែលការផ្តល់ការគាំទ្រដល់វិស័យឯកជននេះ រាជរដ្ឋាភិបាលនឹងទទួលបានផលប្រយោជន៍មកវិញតាមរយះការបង់ពន្ធ ការលក់ដូរអចលនទ្រព្យជាដើម។
ជាមួយនេះឯ.ឧបានកោតសរសើរដល់សហគ្រិនវ័យក្មេងដែលមានសេចក្តីក្លាហាន និងកិត្តិយសចំពោះការប្រកាសពន្ធដោយត្រឹមត្រូវប្រកបដោយឆន្ទះនិងមានមោទនភាពហើយរីករាយក្នុងការរួមចំណែក ដោយមិនមានការលួចលាក់ពន្ធដែលសហគ្រិនវ័យក្មេងជំនាន់ថ្មីទាំងនេះជាធនធានមនុស្សក្រោមការ បណ្តុះបណ្តាលរបស់រាជរដ្ឋាភិបាលដែលពួកគាត់មានសីលធម៌ខ្ពស់និងវិជ្ជាជីវះពិតប្រាកដ៕ធ.ដ