អង្គការ GIFT បានដឹកនាំនិស្សិតជប៉ុន១៩នាក់មក ផ្លាស់ប្តូរបទពិសោធន៍ ជាមួយ និស្សិតកម្ពុជាលើវិស័យកីឡានៅកម្ពុជា

អត្ថបទដោយ៖
Kien Sereyvuth

អង្គការGIFT របស់ជប៉ុន បានដឹកនាំនិស្សិតនៃសកលវិទ្យាល័យតូយ៉ូចំនួន១៩ ចុះសិក្សាស្វែងយល់ពីវិស័យកីឡានៅកម្ពុជារយៈពេល៩ថ្ងៃ ដោយបេសកម្មនេះមានការចូលរួមពីសិស្សិតកម្ពុជាចំនួន១២នាក់ផងដែរ។

 

លោក KENTARO KUBO អ្នកសម្របសម្រួលប្រចាំអង្គការ GIFT បានបញ្ជាក់ថា នេះជាកម្មសិក្សាលើកទី៦ហើយ ដែលអង្គការ GIFT របស់ប្រទេសជប៉ុនបានដឹកនាំនិស្សិតខ្លួនមកកាន់ប្រទេសកម្ពុជា ក្នុងគោលបំណងផ្លាស់ប្តូរបទពិសោធរវាងនិស្សិតកម្ពុជា និងនិស្សិតជប៉ុនលើវិស័យកីឡានៃប្រទេសទាំងពីរ ខណៈដែលកម្ពុជា នឹងជប៉ុនសុទ្ធសឹងជាប្រទេសដែលមានភារកិច្ចធ្វើជាម្ចាស់ផ្ទះព្រឹត្តិការណ៍កីឡាស៊ីហ្គេម និងអូឡាំពិក។អ្នកសម្របសម្រួលរូបនេះ អះអាងទៀតថា កម្មសិក្សារយៈពេល៩ថ្ងៃនេះ ក្រៅពីការធ្វើសិក្ខាសាលារួមគ្នាស្វែងរកពីកីឡានៃប្រទេសទាំងពីរ ក្រុមនិស្សិតប្រទេសទាំងពីរក៏បានធ្វើសកម្មភាព ចុះអប់រំផ្សព្វផ្សាយអំពីគុណតម្លៃនៃកីឡាដល់សិស្សបឋមនៅតាមសាលារៀនក្នុងរាជធានីភ្នំពេញ។

លោក ញាន សុខវិសាល ប្រធាននាយកដ្ឋានទំនាក់ទំនងអន្តរជាតិគណៈកម្មាធិការជាតិអូឡាំពិកម្ពុជា បានឲ្យដឹងថា និស្សិតជប៉ុន និងកម្ពុជាដែលមកសិក្សាស្វែងយល់អំពីវិស័យកីឡារបស់គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា នាព្រឹកនេះ គឺពួកគេចង់សិក្សាស្វែងយល់ពីចលនាអូឡាំពិកនៅកម្ពុជា តើបច្ចុប្បន្ននេះមានការីចំរើនកម្រិតណា។ នៅក្នុងឱកាសធ្វើបទបង្ហាញនោះ លោក បានបញ្ជ្រាបពីការយល់ដឹង នឹងគោលដៅនៃការត្រៀមខ្លួន របស់កម្ពុជាក្នុងការរៀបចំធ្វើជាម្ចាស់ផ្ទះស៊ីហ្គេម នាឆ្នាំ២០២៣ ។

លោកបន្តថា ការធ្វើបទបង្ហាញទាំងអស់នេះគឺជាមេរៀនសម្រាប់ អោយនិស្សិតជប៉ុនដែលបានចុះកម្មសិក្សានាពេលយល់កាន់តែច្បាស់ នៅពេលដែលត្រលប់ទៅប្រទេសវិញ នឹងនិសិ្សតកម្ពុជាអាចយកចំណេះដឹងពីភារៈកិច្ចខ្លួនត្រូវបំពេញក្នុងនាមជាប្រទេសម្ចាស់ផ្ទះ។ សូមបញ្ជាក់ថា នេះជាលើកទី៦ហើយដែលក្រុមអង្គការ GIFT ដឹកនាំសិស្សនិស្សិតមកចុះកម្មសិក្សាក្នុងប្រទេសកម្ពុជា។ ការចុះកម្មសិក្សាលើកនេះ ក៏មានការចូលរួមផ្លាស់ប្តូរបទពិសោធន៍ ពីនិស្សិតកម្ពុជា  ១២នាក់ផងដែរ ។

ការដឹកនាំមកលើកនេះគឺផ្តោតសំខាន់លើការផ្សព្វផ្សាយអោយបានទំលំទូលាយពីគុណតម្លៃនៃការលេងកីឡា ដោយមានការបញ្ជូលគំនិតគ្នារវាងនិសិ្សតជប៉ុន និងនិសិ្សតកម្ពុជា បង្កើតកីឡាមួយប្រភេទបង្ហាញទៅកាន់សិស្សបឋមសិក្សា នឹងបង្រៀនពូកគេអោយចេះលេង រួចប្រាប់ពីអត្ថប្រយោជន៍នៃការលេងកីឡាទៅកាន់ពួកគេ ៕ធ.ដ

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner