ការិយាល័យបង្ការពន្លត់អគ្គិភ័យ និងសង្គ្រោះ បេីកកិច្ចប្រជុំមួយចំនួនពាក់ព័ន្ធនឹងករណីអគ្គិភ័យ
ភ្នំពេញ៖ លោកវរសេនីយ៍ឯក ព្រហ្ម យ៉ន នាយការិយាល័យបង្ការពន្លត់អគ្គិភ័យ និងសង្គ្រោះ នាព្រឹកថ្ងៃទី០៥ ខែកក្កដា ឆ្នាំ ២០២១ បានបេីកកិច្ចប្រជុំមួយចំនួន ពាក់ព័ន្ធនឹងបញ្ហាអគ្គិភ័យនាពេលកន្លងមក។
ដោយក្នុងកិច្ចប្រជុំនេះដែរ លោកវរសេនីយ៍ឯក ព្រហ្ម យ៉ន បានមានប្រសាសន៍ថា កម្លាំងជំនាញគ្រប់បណ្តាលគោលដៅទាំងអស់ ត្រូវតែយកចិត្តទុកដាក់ឲ្យបានខ្ពស់បំផុត ក្នុងកិច្ចការអន្តរាគមន៍ជួយសង្គ្រោះប្រជាពលរដ្ឋនៅពេលដែលមានគ្រោះអគ្គិភ័យកេីតឡេីង។
លោកវរសេនីយ៍ឯក បានបន្តថា ប្រធានគោលដៅនីមួយៗ ត្រូវតែទទួលខុសត្រូវរៀងៗខ្លួន នៅពេលដែលចុះប្រតិបត្តិការកន្លែងអន្តរាគមន៍ពន្លត់អគ្គិភ័យ ។
លោកវរសេនីយ៍ឯក បន្តទៀតថា ប្រធា នគោលដៅមួយៗ ត្រូវតែធ្វេីការត្រួតពិនិត្យមេីលរថយន្តពន្លត់អគ្គិភ័យជាប្រចាំ និងត្រូវធ្វេីការណែនាំដល់មន្ត្រីជំនាញក្រោមឱវាទ ត្រូវចេះវិធីសាស្ត្រក្នុងការជួយសង្គ្រោះប្រជាពលរដ្ឋនៅពេលដែលមានករណីគ្រោះអគ្គិភ័យ។
ជាពិសេស លោកវរសេនីយ៍ឯក បានបន្តទៀតថា ចំពោះមន្ត្រីជំនាញពន្លត់អគ្គិភ័យទាំងអស់ ត្រូវតែពាក់ម៉ាស់ការពារឲ្យបានត្រឹមត្រូវ ។ ប្រសិនបេីមានការសង្ស័យ រឺក៏ជាប់ពាក់ព័ន្ធជាមួយកេីតកូវិតនោះ ត្រូវប្រញាប់ទៅធ្វេីតេយកសំណាក។
ជាចុងក្រោយ លោកវរសេនីយ៍ឯក ក៏បានរំលឹកទៀតថា គ្រប់បណ្តាលគោលដៅទាំងអស់ត្រូវតែអនុវត្តវិធានការតាមប្រសាសន៍របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា គឺ ៣កុំ ៣ការពារ ទាំងអស់គ្នា ។ នឹងតាមការដាក់ចេញរបស់ក្រសួងសុខាភិបាល ដេីម្បីចូលរួមជាមួយរាជរដ្ឋាភិបាលផងដែរ៕ ដោយ / គ្រី សម្បត្តិ