សភាសហរដ្ឋអាមេរិកអនុម័តថវិកាជាង៨ពាន់លានដុល្លារដើម្បីប្រយុទ្ធប្រឆាំងនឹងវីរុស COVID-19 ខណៈអ្នកឆ្លងកើនដល់១៥៨ករណី ក្នុងនោះស្លាប់១១នាក់

សហរដ្ឋអាម៉េរិក៖ សភាតំណាងរាស្រ្តអាមេរិកបានសម្រេចអនុម័តកញ្ចប់ថវិកាជាង៨ពាន់លានដុល្លារ ដើម្បីប្រយុទ្ធប្រឆាំងនឹងមេរោគ COVID-19 នៅទូទាំងប្រទេស ស្របពេលដែលចំនួនអ្នកស្លាប់ដោយសារជម្ងឺរលាកសួតដ៏សាហាវនេះកើនឡើងដល់១១នាក់ ។

ជាមួយគ្នានេះ ប្រធានសភាតំណាងរាស្រ្តអាមេរិកលោកស្រី ណាន់ស៊ី ផេឡូស៊ីបានថ្លែងថា ក្រុមសមាជិកសភានៃគណបក្សសាធារណរដ្ឋ និង ប្រជាធិបតេយ្យបានឈានដល់កិច្ចព្រមព្រៀង ក្នុងការផ្តល់មូលនិធិចំនួន៨.៣ពាន់លានដុល្លារ ដើ ម្បីឆ្លើយតបទៅនឹងជំងឺរាតត្បាតសកលមួយនេះ ។ យ៉ាងណាមិញ សភាតំណាងរាស្រ្តបានអនុម័តវិធានការនេះហើយ នៅឡើយតែព្រឹទ្ធសភាប៉ុណ្ណោះ ដែលនឹងត្រូវបោះឆ្នោតអនុម័តនៅថ្ងៃ០៥ ខែមិនានេះ (ម៉ោងក្នុងតំបន់) ។

បើតាមមជ្ឈមណ្ឌលបង្ការ និងគ្រប់គ្រងជម្ងឺឆ្លងអាមេរិក CDC គិតមកទល់នឹងពេលនេះ តួលេខសរុបនៃអ្នកឆ្លងវីរុស COVID-19 នៅសហរដ្ឋអាមេរិកបានបន្តកើនឡើងដល់១៥៨ករណី បន្ទាប់ពីទើបធ្វើតេស្តរកឃើញករណីឆ្លងថ្មីចំនួន៥៣បន្ថែមទៀត ខណៈកាលីហ្វ័រញ៉ាប្រកាសដាក់រដ្ឋក្នុងស្ថានភាពអាសន្ន ៕ធ.ដ

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner