ថៃគ្រោងអនុញ្ញាតបន្តដំណើរការគម្រោងសាងសង់មន្ទីរពេទ្យក្នុងទីក្រុង
អត្ថបទដោយ៖
ហេង វណ្ណា
សុខ ស្រីលុច
ប្រទេសថៃគ្រោងនឹងអនុញ្ញាតឱ្យបន្តមានគម្រោងសាងសង់មួយចំនួននៅក្នុងទីក្រុង និងខេត្តមួយចំនួន ទោះបីជាទីតាំង និងកន្លែងស្នាក់នៅកម្មករភាគច្រើននឹងនៅតែបិទ។
រដ្ឋាភិបាលបាននិយាយនៅលើទំព័រហ្វេសប៊ុករបស់ខ្លួនកាលពីថ្ងៃទី ៤ កក្កដាថា ក្រុមការងារជាតិទទួលបន្ទុកផ្នែកជម្ងឺកូវីដ-១៩ បានយល់ព្រមបន្ធូរបន្ថយការរិតត្បិតលើគម្រោងសាងសង់នានាដែលពួកគេអាចបង្កការខូចខាត ឬគ្រោះថ្នាក់។ រដ្ឋាភិបាលបានលើកឡើងពីគម្រោងនៅក្រោមដី និងការដ្ឋានទាក់ទងនឹងសុវត្ថិភាពចរាចរណ៍។
បន្ថែមពីនោះ គម្រោងសាងសង់ទាក់ទងនឹងការគ្រប់គ្រងស្ថានការណ៍កូវីដ-១៩ ដូចជាមន្ទីរពេទ្យក៏នឹងត្រូវអនុញ្ញាតិអោយបន្តការសាងសង់ទៀតដែរ។
រដ្ឋាភិបាលបាននិយាយថា កំឡុងពេលដំណើរការការដ្ឋាននេះ កម្មករសំណង់នឹងត្រួតពិនិត្យសុខភាព និងទទួលការចាក់វ៉ាក់សាំងជាដើម។

ហេង វណ្ណា
ជាអ្នកគ្រប់គ្រងព័ត៌មានពេលព្រឹក និងព័ត៌មានថ្មីទាន់ហេតុការណ៍។ ជាមួយនឹងបទពិសោធន៍ការងារលើវិស័យព័ត៌មានរយៈពេលវែង និងទំនាក់ទំនងល្អជាមួយអង្គភាព-ស្ថាប័ននានា នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។