ការចំណាយថ្លៃបណ្ណាការនៅតែមាននៅក្នុងប្រទេសឥណ្ឌា
សុខ ស្រីលុច
ការសិក្សារបស់ធនាគារពិភពលោកបានរកឃើញថា ការបង់ថ្លៃបណ្ណាការអាពាហ៍ពិពាហ៍នៅតែមានតាមភូមិនានាក្នុងប្រទេសឥណ្ឌាក្នុងរយៈពេលប៉ុន្មានទសវត្សរ៍កន្លងមកនេះ។
ក្រុមអ្នកស្រាវជ្រាវបានពិនិត្យលើអាពាហ៍ពិពាហ៍ចំនួន ៤០០០០ ដែលបានរៀបចំឡើងនៅតាមតំបន់ជនបទឥណ្ឌាចន្លោះពីឆ្នាំ ១៩៦០ និង ២០០៨ ។ ពួកគេបានរកឃើញថាថ្លៃបណ្ណាការត្រូវបានចំណាយក្នុងតម្លៃ ៩៥ ភាគរយនៃតម្លៃអាពាហ៍ពិពាហ៍សរុប ទោះបីនេះជាអំពើខុសច្បាប់នៅក្នុងប្រទេសឥណ្ឌាតាំងពីឆ្នាំ ១៩៦១ ក៏ដោយ។
ការអនុវត្តពិធីបែបនេះនៅតែបន្តមានដែលបណ្តាលឱ្យស្ត្រីងាយរងគ្រោះដោយអំពើហិង្សាក្នុងគ្រួសារនិងរហូតដល់ស្លាប់។ ការចំណាយ និងទទួលថ្លៃឈ្នួលគឺជាប្រពៃណីដែលមានអាយុកាលរាប់សតវត្សរ៍នៅអាស៊ីខាងត្បូងដែលឪពុកម្តាយរបស់កូនក្រមុំត្រូវផ្តល់អំណោយជាសំលៀកបំពាក់ សាច់ប្រាក់ និងគ្រឿងអលង្ការដល់ក្រុមគ្រួសារកូនកំលោះ។
ការសិក្សាដែលបានរកឃើញនេះគឺផ្អែកលើទិន្នន័យនៅរដ្ឋចំនួន ១៧ របស់ឥណ្ឌាដែលមានប្រជាជនឥណ្ឌាប្រមាណ ៩៦ ភាគរយ។
ទោះបីថ្លៃបណ្ណាការគឺខុសច្បាប់នៅក្នុងប្រទេសឥណ្ឌាតាំងពីឆ្នាំ ១៩៦១ ក៏ដោយ នៅតាមតំបន់ជនបទនានានៅក្នុងប្រទេសឥណ្ឌានៅតែមាន ហើយកម្រត្រូវបានគេរាយការណ៍ថាជាបទល្មើស។ តាមសិត្ថិដែលសារព័ត៌មាន BBC បានផ្សាយ នៅប្រទេសឥណ្ឌានៅក្នុងរដ្ឋនីមួយៗមានពិធីមង្គលការជិត ១០ លានក្នុងមួយឆ្នាំដែលនៅក្នុងឆ្នាំ ២០១៥ មានចំនួនប្រមាណតិចជាងមួយម៉ឺនពិធីមង្គលការ ។
បណ្ណាការត្រូវបានគេរាយការណ៍តែនៅពេលដែលការទាមទាររបស់កូនកំលោះហួសពីអ្វីដែលគ្រួសារកូនក្រមុំអាចមានលទ្ធភាពនឹងផ្តល់អោយ។ កូនក្រមុំត្រូវបានគេរំលោភបំពានលើរាងកាយ និងត្រូវបានទទួលរងអំពលហិង្សាក្នុងគ្រួសារ។
ជាញឹកញយ ការរំលោភបំពានទាក់ទងនឹងថ្លៃបណ្ណាការត្រូវបានធ្វើឡើងក្រោមច្បាប់មួយដែលការពារការរំលោភបំពានក្នុងគ្រួសារដោយក្នុងឆ្នាំ ២០១៥ ស្ត្រីជាង ១១៣.០០០ នាក់បានរាយការណ៍អំពីការរំលោភបំពានពីសំណាក់ប្តីឬប្រពន្ធ។ ករណីចំនួន ៧.៦៤៦ នាក់ត្រូវបានចាត់ថ្នាក់ថាជាវិវាទទាក់ទងនឹងថ្លៃឈ្នួល នោះគឺមានស្ត្រីជិត ២១ នាក់ត្រូវបានសម្លាប់ដោយប្តី ឬគ្រួសារខាងប្តីព្រោះគ្រួសាររបស់ពួកគេមិនអាចបំពេញតំរូវការថ្លៃបណ្ណាការបាន។
ប្រភព៖
https://www.bbc.com/news/world-asia-india-57677253
https://www.vox.com/first-person/2017/2/6/14403490/dowry-india-bride-groom-dilemma




