រដ្ឋមន្ត្រី​ការពារ​ជាតិ​ហ្វីលីពីន​ដាក់​បញ្ជា​ឱ្យ​ស៊ើបអង្កេត​ការ​ធ្លាក់យន្តហោះ​យោធា​

ហ៊ីម រដ្ឋា

រដ្ឋមន្ត្រី​ក្រសួង​ការពារ​ជាតិ​ហ្វីលីពីន​លោក Delfin Lorenzana បាន​បញ្ជា​ឱ្យ​បើក​ការ​ស៊ើបអង្កេត​ពី​ការ​ធ្លាក់​យន្តហោះ​យោធា​ម៉ាក C-130 ​កាល​ពី​ថ្ងៃ​អាទិត្យ​កន្លង​ទៅ ឱ្យ​បាន​លឿន​បំផុត​ក្រោយ​ពេល​ដែល​បេសកកម្ម​សង្គ្រោះ​មនុស្ស​បាន​បិទ​បញ្ចប់ នេះ​បើ​តាម​ការ​បង្ហោះ​សារ​របស់​លោក​នៅ​លើ​បណ្ដាញ​សង្គម​ Twitter។

យន្តហោះ​ដឹកជញ្ជូន​យោធា​មួយ​គ្រឿង​បាន​ដឹក​ទាហាន​ចំនួន ៩៦នាក់ ដែល​ត្រៀម​នឹង​ចូល​ប្រយុទ្ធ​ក្នុង​ប្រតិបត្តិ​ការ​ប្រឆាំង​ភេរវកម្ម​នឹង​ក្រុម​ឧទ្ទាម​ឥស្លាម​នៅ​ភាគ​និរតី​ហ្វីលីពីន។ មក​ទល់​នឹង​ថ្ងៃ​ចន្ទ​នេះ Reuters បាន​ចុះ​ផ្សាយ​ថា​មាន​ មនុស្ស​ចំនួន ៤៧​នាក់​បាន​បាត់​បង់​ជីវិត ៤៩នាក់​បាន​រង​របួស ខណៈ​ ៥នាក់​បាន​បាត់​ខ្លួន ក្នុង​ការ​ធ្លាក់​យន្តហោះ​នេះ​។ ក្នុង​ចំណោម​ជនរងគ្រោះ​ទាំង​អស់​ ក៏​មាន​ជន​ស៊ីវិល​នៅ​លើ​ដី​ ៣នាក់​ស្លាប់ និង​៤នាក់​ទៀត​រង​របួស ដោយ​ការ​ធ្លាក់​យន្តហោះ​នេះ​ផង​ដែរ។

តាម​ការ​សន្និដ្ឋាន​បឋម​របស់​យោធា​ហ្វីលីពីន​បាន​ឲ្យ​ដឹង​ថា មិន​មាន​សញ្ញា​ណា​មួយ​ថា យន្តហោះ​ដែល​ធ្លាក់​នេះ​រង​ការ​វាយប្រហារ​ពី​ខាង​ណា​នោះ​ទេ។

ប្រជុំ​កោះ Sulu ត្រូវ​បាន​គេ​ស្គាល់​ថា​ជា​មូលដ្ឋាន​របស់​ក្រុម​ឧទ្ទាម Abu Sayyaf ដែល​ជា​ញឹកញាប់​បាន​ធ្វើ​ប្លន់​លើ​គោក និង​ប្លន់​កប៉ាល់​តាម​សមុទ្រ​។ ក្រុម​នេះ​ត្រូវ​បាន​យោធា​ហ្វីលីពីន​ព្យាយាម​បង្ក្រាប​រាប់​សិប​ឆ្នាំ​មក​ហើយ៕

ប្រភព៖

Philippines’ plane crash kills 47, injures 49; probe ordered

https://www.reuters.com/world/asia-pacific/philippines-military-chief-says-47-killed-plane-crash-49-injured-2021-07-04/

ហេង វណ្ណា
ហេង វណ្ណា
ជាអ្នកគ្រប់គ្រងព័ត៌មានពេលព្រឹក និងព័ត៌មានថ្មីទាន់ហេតុការណ៍។ ជាមួយនឹងបទពិសោធន៍ការងារលើវិស័យព័ត៌មានរយៈពេលវែង និងទំនាក់ទំនងល្អជាមួយអង្គភាព-ស្ថាប័ននានា នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner