ក្រុមតាលីបង់បានកាន់កាប់ប៉ុស្ដិ៍យោធានៃតំបន់មួយចំនួននៅភាគខាងជើងអាហ្វហ្គានីស្ថាន 🇦🇫 ពរមទាំងបណ្ដេញកងកម្លាំងសន្ដិសុខរដ្ឋាភិបាលជាង ៣០០នាក់ចេញ

អត្ថបទដោយ៖
AMS OneMinute

អ្នកនាំពាក្យក្រុមតាលីបង់ លោក Zabihullah Mujahid បានបញ្ជាក់ថា ការរឹបអូសស្រុកនានារបស់ក្រុមសកម្មប្រយុទ្ធនៅភាគឦសាននៃខេត្ត Badakhshan ធ្វើឡើងដោយគ្មានការប្រយុទ្ធនោះទេ។

បច្ចុប្បន្ន ក្រុមតាលីបង់បានពង្រឹងយុទ្ធសាស្ត្រគ្រប់គ្រងរបស់ខ្លួនឱ្យកាន់តែខ្លាំង និងបានកាន់កាប់ប្រហែល ១/៣នៃស្រុកទាំង ៤២១ របស់អាហ្វហ្គានីស្ថាន រាប់ទាំងទីស្នាក់ការប៉ូលីសស្រុក និងអគារការិយាល័យអភិបាល ក្រោយអាមេរិក និងសម្ព័ន្ធមិត្ត NATO ចាប់ផ្ដើមដកកងទ័ព។

ប្រភព៖ Aljazeera

ads banner