រដ្ឋមន្ត្រីក្រសួងការពារជាតិហ្វីលីពីន លោក Delfin Lorenzana បានបញ្ជាឱ្យបើកការស៊ើបអង្កេតពីការធ្លាក់យន្តហោះយោធាម៉ាក C-130 កាលពីថ្ងៃអាទិត្យកន្លងទៅ
អត្ថបទដោយ៖
AMS OneMinute
រដ្ឋមន្ត្រីក្រសួងការពារជាតិហ្វីលីពីន លោក Delfin Lorenzana បានបញ្ជាឱ្យបើកការស៊ើបអង្កេតពីការធ្លាក់យន្តហោះយោធាម៉ាក C-130 កាលពីថ្ងៃអាទិត្យកន្លងទៅឱ្យបានលឿនបំផុត ក្រោយបេសកកម្មសង្គ្រោះត្រូវបញ្ចប់។ នេះបើតាមការបង្ហោះសាររបស់លោកនៅលើបណ្ដាញសង្គម Twitter។
យន្តហោះដែលធ្លាក់នេះ បានដឹកទាហានចំនួន ៩៦នាក់ ដែលត្រៀមនឹងចូលប្រយុទ្ធក្នុងប្រតិបត្តិការប្រឆាំងភេរវកម្មនឹងក្រុមឧទ្ទាមឥស្លាមនៅភាគនិរតីហ្វីលីពីន។
យោងតាមការសន្និដ្ឋានបឋម មិនមានសញ្ញាណាមួយថា យន្តហោះនេះរងការវាយប្រហារពីខាងណានោះទេ។ មកទល់ពេលនេះ មនុស្ស ៤៧នាក់បានស្លាប់ និង៤៩នាក់រងរបួស ខណៈ ៥នាក់បាត់ខ្លួន។

ប្រភព៖ Reuters