បុរសម្នាក់ បើករថយន្តស្តារិចមួយគ្រឿងបុករះរថយន្តជាច្រើនគ្រឿង បណ្ដាលឱ្យរងការខូចខាតយ៉ាងដំណំ

ភ្នំពេញ ៖ បុរសម្នាក់ រថយន្តម៉ាកស្តារិចមួយគ្រឿង ក្នុងល្បឿនលឿនបុករះរថយន្តចំនួនបីគ្រឿង បណ្ដាលឱ្យរងការខូចខាតយ៉ាងដំណំ តែសំណាងល្អ មិនបណ្ដាលឱ្យមានមនុស្សរងរបួសនោះទេ។ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង១០ និង១៥នាទីយប់ ថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០២១ ស្ថិតនៅតាមបណ្ដោយផ្លូវមហាវិថីកម្ពុជាក្រោម កែងនឹងផ្លូវលេខ២៥៩ ក្នុងសង្កាត់ទឹកល្អក់ទី១ ខណ្ឌទួលគោក រាជធានីភ្នំពេញ។

បើតាមប្រភពព័ត៌មាននៅកន្លែងកើតហេតុ បានឱ្យដឹងថា នៅមុនពេលកើតហេតុ គេឃើញរថយន្តមួយគ្រឿងម៉ាកស្តារិច បើកបរដោយបុរសម្នាក់ ធ្វើដំណើរតាមបណ្តោយផ្លូវលេខ២៥៩ ក្នុងទិសដៅពីជើងទៅត្បូង ក្នុងល្បឿនលឿន ខណៈមកដល់ត្រង់ចំណុចកើតហេតខាងលើត្រង់ចំណុចផ្លូវបំបែកជាបួនមហាវិថីកម្ពុជាក្រោម កែងនឹងផ្លូវលេខ២៥៩ ក៏ស្រាប់តែជ្រុលបុករះរថយន្តម៉ាកប៉ាសេរ៉ូ ពណ៌ត្រីអុី ពាក់ស្លាកលេខ ខេមរៈភូមិន្ទ០១ 2-1032 ដែលកំពុងតែធ្វើដំណើរតាមបណ្ដោយផ្លូវមហាវិថីកម្ពុជាក្រោម ទិសដៅពីកើតទៅលិច ក្នុងល្បឿនយឺតល្មមពេញទំហឹង រួចរថយន្តបង្កមិនទាន់អស់ល្បឿន ក៏បន្តជ្រុលទៅបុករះរថយន្តពីរគ្រឿងទៀតពេញទំហឹង ដែលចតទុកចោលនៅលើចិញ្ចើមផ្លូវ បណ្ដាលឱ្យរងការខូចខាតរថយន្តទាំងបួនគ្រឿងយ៉ាងដំណំតែម្តង។ តែសំណាងល្អ ក្នុងករណីគ្រោះថ្នាក់ចរាចរណ៍នេះ មិនបណ្ដាលឱ្យមានមនុស្សរងរបួសនោះទេ។

ក្រោយពេលកើតហេតុ សមត្ថកិច្ចមូលដ្ឋានបានចុះមកដល់កន្លែងកើតហេតុ រួចធ្វើការទំនាក់ទំនងទៅខាងសមត្ថកិច្ចជំនាញចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញឱ្យចុះមកធ្វើការវាស់វែងយករថយន្តបង្ក និងរថយន្តរងគ្រោះទាំងអស់ចំនួន៤គ្រឿងយកទៅរក្សាទុកនៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីរង់ចាំធ្វើការដោះស្រាយគ្នានៅពេលក្រោយ៕ ដោយ/ ឆៃហួត

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner