រថយន្តដឹកអ្នកដំណើរ VIP បុកកាមរីបាឡែនឈប់ស្តុបពីក្រោយ យ៉ាងពេញទំហឹងបណ្តាលឲ្យរងការខូចខាតយ៉ាងដំណំ

ភ្នំពេញ: រថយន្តក្រុមហ៊ុន(សូរ៉ា)VIPដឹកអ្នកអ្នកដំណើរបើកបរខ្វះការប្រុងប្រយ័ត្នបានជ្រុលចង្កូតទៅបុករថយន្តបាឡែនដែលកំពុងឈប់នៅស្តុបពីក្រោយ រងការខូចខាតយ៉ាងដំណំ សំណាងល្អដែលមិនគ្រោះថ្នាក់ដល់មនុស្ស។ ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង៩និង១០នាទីយប់ថ្ងៃទី០៥ខែកក្កដាឆ្នាំ២០២១ ត្រង់ចំណុចស្ពានអាកាស៥ មករាតាមបណ្តោយផ្លូវ២៨៩ ក្នុងសង្កាត់ទឹកល្អក់ទី១ ខណ្ឌទួលគោក រាជធានីភ្នំពេញ។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនកើតហេតុគេឃើញរថយន្តកាមរីបាឡែនពណ៌ស្ករពាក់ស្លាកលេខភ្នំពេញ2U-2158បើកបរលក្ខណ:គ្រួសារ ធ្វើដំណើរតាមបណ្ដោយផ្លូវ២៨៩ពីជើងទៅត្បូងលុះមកដល់ត្រង់ចំណុចកើតហេតុខាងលើ បានឈប់រថយន្តចាំភ្លើងសញ្ញាចរាចរណ៍ ខណៈដែលកំពុងតែឈប់ស្តុប ស្រាប់តែមានរថយន្តVIPដឹកអ្នដុះណើររបស់ក្រុមហ៊ុន(សូរ៉ា)ពណ៌សពាក់ស្លាកលេខភ្នំពេញ2AN-5669 បើកបរដោយបុរសម្នាក់ មកពីក្រោយទិសដៅស្របគ្នា ក្នុងល្បឿនលឿនខ្វះការប្រុងប្រយ័ត្នបានជ្រុលចង្កូតទៅបុកគូទរថយន្តបាឡែនពីក្រោយយ៉ាងពេញទំហឹង បណ្ដាលឲ្យកំពិតផុងចូលក្នុង ចំណែករថយន្តបង្កធ្លាក់កាងខាងមុខរងការខូចខាត។

ក្រោយកើតហេតុ សមត្ថកិច្ចមូលដ្ឋានបានមកដល់ទីតាំងកើតហេតុ បានឲ្យភាគីទាំងពីរធ្វើការសម្របសម្រួលគ្នា ដោយភាគីខាងរថយន្តVIPដឹកអ្នកដំណើរ ព្រមទទួលកំហុសនិងយករថយន្តបាឡែនទៅជួសជុលសងវិញស្អាតឡើងវិញដើម្បបញ្ចប់រឿងនៅនិងកន្លែងកើតហេតុ ៕ ដោយ ៖ ជីម ភារ៉ា

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner