រថយន្តដឹកត្រីសង្ស័យបុករថយន្តធុនធំ ពីក្រោយបណ្ដាលឲ្យរងការខូចខាតយ៉ាងដំណំ និងគៀបតៃកុងរបួសធ្ងន់
ភ្នំពេញ ៖ បុរសម្នាក់បានរងរបួសធ្ងន់ហេីយត្រូវរថយន្តរថយន្តសាមុយដឹកបញ្ចូនទៅកាន់មន្ទីរពេទ្យភ្លាមៗ បន្ទាប់ពីបេីករថយន្តសង្ស័យទៅបុករថយន្តគេពីក្រោយពេញទំហឹង កាលពីវេលា ម៉ោង៤និង៣០នាទីទៀបភ្លឺឈានចូលថ្ងៃអង្គារ៍ ទី៦ ខែកក្កដា ឆ្នាំ២០២១ត្រង់ចំណុចមុខការដ្ឋានក្រឡុកស៊ីម៉ង់ តាមបណ្ដោយផ្លូវ២១៧ ក្នុងសង្កាត់ជើងឯកខណ្ឌដង្កោ រាជធានីភ្នំពេញ។
ជនរងគ្រោះជាអ្នកបើករថយន្តកូរ៉េដឹកត្រី ពណ៌ស ពាក់ស្លាកលេខតាកែវ 3A.3393មិនទាន់ស្គាល់អត្តសញ្ញាណនៅឡើយ ត្រូវបានគៀបជាប់ក្នុងរថយន្តត្រូវបានប្រជាពលរដ្ឋក៏ដូចរថយន្តសាម៉ុយមកគាស់យកចេញដឹកទៅសង្គ្រោះអាយុជីវិតផងដែរ។
បេីតាមប្រភពពីកន្លែងកើតហេតុបានឲ្យដឹងថា ដំបូងឡើយគេឃើញរថយន្តកូរ៉េដឹកត្រីបើកតាមបណ្ដោយផ្លូវ ២១៧ទិសដៅពីត្បូងមកជើង យ៉ាងលឿន ខណៈមកដល់ចំណុចកើតហេតុខាងលើក៏បានបុកនឹងរថយន្តមួយគ្រឿងទៀតពីក្រោយមិនចាំម៉ាកបណ្ដាលឲ្យរួញកាប៊ីនគៀបជាប់តែកុង ភ្លាមៗត្រូវបានប្រជាពលរដ្ឋក៏ដូចជារថយន្តសាម៉ុយនាំគ្នាជួយគាស់យកតៃកុងទៅព្យាបាលផងដែរ ដោយរបួសបាក់ជើងទាំងសង្ខាង ព្រមទាំងធ្លាក់ត្រីរាយប៉ាយពេញផ្លូវ។ ចំណែករថយន្តដែលត្រូវបានបុកនឹងបានចាកចេញពីកន្លែងកើតហេតុបាត់ស្រមោល។
ក្រោយពីកើតហេតុ សមត្ថកិច្ចជំនាញចុះមកស្ទូចយករថយន្តទៅរក្សាទុករង់ចាំស្រាវជ្រាវរកភាគីម្ខាងទៀតដើម្បីដោះស្រាយគ្នានៅពេលក្រោយ៕ដោយ ៖ ជីម ភារ៉ា




