ខេត្តសៀមរាប រកឃើញអ្នកវិជ្ជមានជំងឺកូវីដ-១៩ ថ្មី ១៤៤នាក់ និងស្លាប់ម្នាក់ ក្នុងរយៈពេល ២៤ម៉ោងចុង ក្រោយនេះ
យោងតាមរដ្ឋបាលខេត្ត អ្នកឆ្លងថ្មីទាំងនោះ គឺជាអ្នករស់នៅក្រុងសៀមរាប៨៥នាក់, ស្រុកប្រាសាទបាគង៤នាក់, មកពីខេត្តព្រះវិហារម្នាក់, ស្រុកជីក្រែងម្នាក់, ស្រុកបន្ទាយស្រី២នាក់, មកពីខេត្តកំពង់ឆ្នាំងម្នាក់, មកពីខេត្តបន្ទាយមានជ័យ៣នាក់, ស្រុកពួក៥នាក់, ស្រុកអង្គរធំ២នាក់, មកពីប្រទេសថៃ៤១នាក់។
នៅថ្ងៃទី៥កក្កដាឆ្នាំ២០២១ ខេត្តសៀមរាបមានអ្នកជំងឺកូវីដ១៩ចំនួន២៥នាក់ បានជាសះស្បើយផងដែរ។ ជាមួយគ្នានោះ ខេត្តសៀមរាបនោះថ្ងៃទី៥កក្កដាមានមនុស្សម្នាក់ស្លាប់ដោយសារ ជំងឺកូវីដ១៩ផងដែរ។ អ្នកស្លាប់ជាស្ត្រីអាយុ៦៩ឆ្នាំ នៅភូមិតាវៀន សង្កាត់សាលាកំរើក ក្រុងសៀមរាប។ ខេត្តសៀមរាបមាន អ្នកឆ្លងជំងឺកូវីដ-១៩សរុបចំនួន១ពាន់៦៥៤នាក់, ព្យាបាលជាសះស្បើយចំនួន៦០៥នាក់និងស្លាប់១៨នាក់។
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕







