អាជ្ញាធរខេត្តកោះកុង បើកកិច្ចប្រជុំស្តីពីការផ្តល់ទីតាំងសម្រាប់បញ្ចុះសពសាសនិកឥស្លាម ដែលស្លាប់ដោយជំងឺកូវិដ-១៩

អត្ថបទដោយ៖
ធី ដា

ថ្ងៃចន្ទទី៥ ខែកក្កដា ឆ្នាំ២០២១ លោក សុខ សុទ្ធី ជាអនុប្រធានគណៈកម្មាធិការគ្រប់គ្រងដីរដ្ឋខេត្តកោះកុង លោក ឃឹម ចន័្ទឌី ប្រធានក្រុមការងាររៀបចំឈាបនដ្ឋានចាត់ចែងបូជាសពស្លាប់ដោយជំងឺកូវិដ-១៩ លោក វណ្ណ សាលី តំណាងគណៈអុីមុំាខេត្ត លោកនាយករងរដ្ឋបាលសាលាខេត្ត លោកប្រធាន អនុប្រធានមន្ទីរ និងជំនាញពាក់ព័ន្ធផ្សេងៗ បានអញ្ជើញចូលរួមប្រជុំ ស្តីពីការផ្តល់ទីតាំងសម្រាប់បញ្ចុះសពសាសនិកឥស្លាម ដែលស្លាប់ដោយជំងឺកូវិដ-១៩ ចំនួន៥ហិតា ចំណុចដីសម្បទានសង្គមកិច្ចអតីតយុទ្ធជនស្រុកកោះកុង ស្ថិតក្នុងភូមិកោះកុងក្នុង ឃុំត្រពាំងរូង ស្រុកកោះកុង ខេត្តកោះកុង ។

ជាលទ្ធផលនៃអង្គប្រជុំ៖
១-ឯកភាពតាមសំណើរបស់គណ:អុីមុំាខេត្តកោះកុងស្នើសុំដី៥ហិកតាសម្រាប់បញ្ចុះសពសាសនិកឥស្លាមដែលស្លាប់ដោយសារជំងឺកូវីដ-១៩។
២-ក្រុមការងារ និងចុះពិនិត្យ ចុចនិយាមកាលើទីតាំងជាក់ស្តែង។
៣-ត្រូវបោះបង្គោលព្រំដីឲ្យបានត្រឹមត្រូវ នឹងលើកបដាថា(ជាដីទីថ្មសាន សម្រាប់សាសនិកឥស្លាមទំហំ៥ហិកតា)។

ជាចុងក្រោយប្រធានអង្គប្រជុំស្នើសូមឲ្យគណ:អុីមុំាខេត្តកោះកុង បន្ទាប់ពីបាមទទួលដីនេះហើយសូមជួយថែរក្សាឲ្យបានគង់វង្សសម្រាប់សានិកឥស្លាមជំនាន់ក្រោយៗទៀត៕

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner