ប្រធានាធិបតីវ៉េណេស៊ុយអេឡា 🇻🇪 លោក Nicolas Maduro បានដាក់ឱសានវាទទៅកាន់យន្តការ COVAX ឱ្យបញ្ជូនវ៉ាក់សាំងមកប្រទេសរបស់លោកត្រឹមសប្ដាហ៍នេះ

អត្ថបទដោយ៖
AMS OneMinute

ប្រធានាធិបតីវ៉េណេស៊ុយអេឡា 🇻🇪 លោក Nicolas Maduro បានដាក់ឱសានវាទទៅកាន់យន្តការ COVAX ឱ្យបញ្ជូនវ៉ាក់សាំងមកប្រទេសរបស់លោកត្រឹមសប្ដាហ៍នេះ។ នេះបើតាម Reuters ផ្សាយថ្ងៃទី៥ កក្កដាថ្មី។

វ៉េណេស៊ុយអេឡាត្រូវចំណាយលុយសុទ្ធប្រមាណ ១២០លានដុល្លារ ដើម្បីទិញវ៉ាក់សាំងចំនួន ១១លានដូសពីយន្តការ COVAX ប៉ុន្ដែទឹកប្រាក់ប្រមាណ ១០លានដុល្លារត្រូវបានធនាគារស្វីស UBS បង្ខាំងមិនឱ្យផ្ទេរទៅកាន់ COVAX។

“បើ COVAX មិនផ្ដល់វ៉ាក់សាំងតាមឱសានវាទនោះទេ នោះពួកគេត្រូវតែឱ្យលុយមកយើងវិញ។”

វ៉េណេស៊ុយអេឡាបាន និងកំពុងស្ថិតក្នុងវិបត្តិនយោបាយរាប់ឆ្នាំមកហើយ។ អាមេរិក និងប្រទេសលោកខាងលិចមិនទទួលស្គាល់រដ្ឋាភិបាលរបស់លោក Maduro ទេ ហើយថែមទាំងដាក់ទណ្ឌកម្មនានាទៀត។

ប្រភព៖ Reuters

ads banner