អុីស្រាអែលកំពុងចរចាជាមួយប្រទេសមួយចំនួន ដើម្បីដោះដូរវ៉ាក់សាំងកូវីដ១៩ ដែលនៅសល់ និងជិតផុតកំណត់
អត្ថបទដោយ៖
AMS OneMinute
អុីស្រាអែលកំពុងចរចាជាមួយប្រទេសមួយចំនួន ដើម្បីដោះដូរវ៉ាក់សាំងកូវីដ១៩ ដែលនៅសល់ និងជិតផុតកំណត់។ វ៉ាក់សាំងទាំងនេះផលិតដោយក្រុមហ៊ុន Pfizer និង BioNTech។ នេះបើតាម Reuters ថ្ងៃទី៤ កក្កដា។
នាយករដ្ឋមន្ត្រី អុីស្រាអែល លោក Nafteli Bennett បានពិចារណាបញ្ជាទិញវ៉ាក់សាំងផលិតដោយក្រុមហ៊ុន Pfizer បន្ថែម និងមានផែនការដោះដូរវ៉ាក់សាំងនៅសល់ជាមួយប្រទេសដទៃ ប៉ុន្តែមិនបានបញ្ជាក់ថាប្រទេសណានោះទេ ហើយការដោះដូរត្រូវមានការអនុម័តពីក្រុមហ៊ុន Pfizer។
លោកបានណែនាំឱ្យក្រសួងសុខាភិបាល ក្រសួងការបរទេស និងក្រុមប្រឹក្សាសន្តិសុខជាតិជាអ្នករ៉ាប់រងលើបញ្ហានេះ។
កន្លងមក អុីស្រាអែលធ្លាប់ចរចាជាមួយអង់គ្លេស តែមិនបានសំរេច ហើយកាលពីខែមុន ប៉ាឡេស្ទីនបានបដិសេធមិនទទួលវ៉ាក់សាំងចំនួន ១លានដូសពីអុីស្រាអែល ដោយលើកឡើងថា វ៉ាក់សាំងទាំងនោះជិតផុតកំណត់ទៅហើយ ។

ប្រភព៖ Reuters